ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

តាកែវ៖  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ បានដឹកនាំមន្រ្តីរាជការនៃក្រសួងព័ត៌មានអញ្ជើញចុះសាកសួរសុខទុក្ខ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវនិងបានពាំនាំឧបត្ថម្ភនូវអង្ករ មីទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់ក្រុមការងារកងកម្លាំងដែលកំពុងធ្វើការដាំកូនឈើនៅទីនោះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ខៀវ កាញាឬទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួមនិងថ្នាក់ដឹកនាំក្រសួង ចុះដាំកូនឈើ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមការងារ ជាច្រើនរូបទៀត។

 

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានមានប្រសាសន៏ថា ដោយអនុវត្ត តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យកតំបន់ភ្នំតាម៉ៅទាំងមូល ដើម្បីប្រែក្លាយតំបន់នេះ ជាសួនដាំដើមឈើដែលមានតម្លៃនាពេលអនាគត ដែលកំពុងដឹកនាំនិងបញ្ជាពីឯកឧត្តមផ្ទាល់ ដើម្បីធ្វើការងារនេះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង  បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដឹកនាំដោយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចុះសួរសុខទុក្ខព្រមទាំងនាំយកអំណោយនិងថវិកាមួយចំនួនជូនដល់កងកម្លាំងអង្គរក្សដែលកំពុងឈរជើងនៅទីនេះ។

ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ក្នុងនោះមានតំបន់ ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ តំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព និងមានបែងចែកជាតំបន់សួនសត្វភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនសត្វភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ៥៣០ហិកតា ។ចំណែកឯតំបន់សួនសត្វភ្នំតាម៉ៅ សម្រាប់ថែរក្សាសត្វព្រៃ មានផ្ទៃដីទំហំ ៤៧៤ហិកតា។

សូមបញ្ជាក់ថា ទីតាំងដីតំបន់ភ្នំតាម៉ៅនៃផ្នែកមួយចំនួនបានរងការកាប់បំផ្លាញព្រៃឈើដែលជាជម្រកសត្វព្រៃ និងប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនឯកជន រងការរិះយ៉ាងខ្លាំងពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចដកហូតយកមកវិញ ហើយជម្រុញឱ្យមានការដាំដើមឈើប្រភេទឈើប្រណិត បេង ធ្នង់ នាងនួន ក្រញ៉ូង..ឡើងវិញមានលក្ខណ:ស្តង់ដាសម្រាប់អនាគតផងដែរ។

 

kdn

Leave a Reply

Your email address will not be published.