ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទាំងទ្វេទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕
ក្នុងពិធីនោះដែរក៏ការចូលរួមអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

kdn

Leave a Reply

Your email address will not be published.