បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២គ្រួសារ និងកុមារពិការ ស្វិតដៃទាំងពីរម្នាក់ រស់នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ទទួលបានអង្ករ និងគ្រឿងឧបភោគបរិភោគ ពីក្រុមការងារថ្នាល់យុវជនកម្ពុជា អនុសាខាស្រុកភ្នំស្រុក។
ក្រុមការងារបានឲ្យដឹងថា ការនាំយកអំណោយទៅប្រគល់ជូនក្រុមគ្រួសារទាំង២ខាងលេីការមានចូលរួមពីលោក ឆេង គឹមថុន ប្រធានថថ្នាលយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក ម៉ៅ ផល្លា ប្រធានទីស្នាក់ការកណ្តាលថ្នាលយុវជនកម្ពុជា រួមនឹងមានការចូលរួមពីលោក-លោកស្រី អនុប្រធានខេត្ត លោក សំរឹទ្ធ អប អភិបាលរងស្រុកភ្នំស្រុក លោកស្រី សំ ចិន្តា ទីប្រឹក្សាថ្នាលយុវជនកម្ពុជាខេត្ត លោកស្រី ហៀន សេក ប្រធានអនុសាខា សមាគមថ្នាលយុវជនកម្ពុជា ប្រចាំស្រុក សមាជិក-សមាជិកា បន្ទាយ
មានជ័យ បានធ្វើឡើងនៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន