ឧត្តរមានជ័យ:ផ្ទុះរឿងកម្មករសំណង់ជាច្រើននាក់លើកគ្នាមកតវ៉ាយំស្រែកឡាំប៉ានៅក្នុងបរិវេណប៉ុស្តិ៏នគរបាលសង្កាត់អូរស្មាច់ដើម្បីសុំឱ្យជួយអន្តរាគមន៏ពាក់ព័ន្ធទៅនឹងមេការ បកប្រែរបស់ក្រុមហ៊ុនចិនមិនបានបើកប្រាក់ឈ្នួលឱ្យមកពួកគាត់ ហើយថែមទាំងបានជួលឡានមកប្រមូលអីវ៉ាន់ដឹកចេញបម្រុងគេចខ្លួន តែត្រូវកម្មករដឹងព័ត៌មានទាន់ក៏នាំគ្នា ឃាត់រថយន្តនោះក្រោយដឹកចេញបានបន្តិចរួចក៏ប្រគល់ឱ្យសមត្ថកិច្ចទាំងយប់ បង្កការភ្ញាក់ផ្អើលទាំងកម្លាំងនគរបាលនឹងកម្លាំងអាវុធហត្ថ។
ហេតុការណ៏នេះបានកើតឡើងកាលពីអំឡុងយប់វេលាម៉ោងប្រមាណជា៨និង៣០នាទីថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នៅចុងសប្តាហ៏កន្លងទៅស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីកម្មករសំណង់ម្នាក់មានឈ្មោះទន់ ពេក ភេទប្រុសអាយុ៤៣ឆ្នាំ ក្នុងចំណោមកម្មករផ្សេងទៀតសរុបទាំងអស់ចំនួន៣៤នាក់ ខ្លះមកពីខេត្តឆ្ងាយៗ ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង ជាដើម ពួកគាត់មានមុខរបរជាកម្មករសំណង់ឱ្យក្រុមហ៊ុនចិនមួយកន្លែងស្ថិតនៅក្រោយផ្សារថ្ម ក្នុងសង្កាត់អូរស្មាច់ ជាប់ព្រំដែនកម្ពុជាថៃ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤ថា ពួកគាត់បានមកសុីឈ្នួលធ្វើជាកម្មករសំណង់ សាង់សង់អាគារ២ខ្នងមានចំនួន៥២បន្ទប់អស់រយ:ពេល៣ទៅ៤ខែមកហើយ ដោយមានមេការស្រីម្នាក់មានឈ្មោះចែហ៊ាង ជាអ្នកបកប្រែឱ្យចិន ហើយក៏ជាអ្នកបើកប្រាក់ខែឱ្យកម្មករ រាល់ខែផងដែរ តែនៅចុងក្រោយនេះមុនពេលកើតហេតុលុះដល់វេលាយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤វេលាម៉ោង៨ជាង ខណ:ដែលការងារសាងសង់អាគាររួចរាល់អស់ហើយតែ មេការរូបនោះពុំទាន់បានបើកលុយឱ្យកម្មករអស់ផង ក្នុងម្នាក់ៗចាប់២ទៅ៣លានរៀលហើយយប់ឡើងថ្ងៃដដែលក៏ឃើញមេការ បានហៅឡានមកដឹកអីវ៉ាន់ចេញក៏ពួកគេឃាត់រថយន្តប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់បងប្អូនកម្មករសំណង់ទាំង៣៤នាក់ខាងលើនោះ ឈ្មោះចែហ៊ាង ដែលគេស្គាល់ថា ជាមេការនឹងជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិនបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤ថា ចំពោះការឃាត់រថយន្តពីកម្មករសំណង់នោះលោកស្រីក៏ពុំបានដឹងដែរ ទាល់តែឡានបើកដល់កន្លែងប៉ូលីសរួចទើបតៃកុងឡានខលប្រាប់គាត់ ហើយប្រាក់ឈ្នួលរបស់កម្មករសំណង់ក៏គាត់ពុំមានការគេចវេសដែរ ហើយបើបងប្អូនកម្មករមិនទុកចិត្តគាត់នោះចង់ឃាត់ឡានទុកឱ្យសមត្ថកិច្ចជារឿងរបស់ពួកគាត់ ដោយឡែករឿងថ្លៃឈ្នួលកម្មករសំណង់ គាត់ នឹងទាក់ទងទៅថៅកែរបស់គាត់បន្តទៀតដើម្បីយកប្រាក់មកបើកឱ្យកម្មករគ្រប់ចំនួន។
បើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯកអ៊ុជ ប៊ុនអ៊ុយ នាយប៉ុស្តិ៏អូរស្មាច់បានឱ្យដឹងថា ក្រោយពីមានការឃាត់រថយន្តដឹកសម្ភា:សំណង់ចេញពីក្រុមហ៊ុនហើយក៏មានការដាក់ពាក់បណ្តឹងពីកម្មករសំណង់ចំនួន៣៤នាក់ឲឱ្យជួយធ្វើការដោះស្រាយកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៤ បន្ទាប់ពីសាកសួរនឹងស្រង់បញ្ជីឈ្មោះបងប្អូនជាកម្មករសំណង់អស់រយ:ពេល១ព្រឹករួចមកក៏ឃើញថាទឹកប្រាក់ថ្លៃឈ្នួលរបស់កម្មកសំណង់ដែលមេការ ខាងក្រុមហ៊ុនចិនមិនទាន់បើកឱ្យថ្លៃប្រាក់ឈ្នួលដល់ពួកគាត់សរុបទាំងអស់មានចំនួនរហូតដល់ទៅ៥៣,១៨៧,០០០
រៀល(ហាសិបបីលានដប់ប្រាំបីមុីនប្រាំពីរពាន់រៀល។
គួររំលឹកថា បន្ទាប់ពីមានការឃាត់រថយន្តដឹកគ្រឿងសំណង់ចេញពីក្រុមហ៊ុនសាងសង់អាគារមួយកន្លែងនឹងមានការលើកគ្នាមកតវ៉ារបស់បងប្អូនដែលកម្មករសំណង់នៅសង្កាត់អូរស្មាច់រួចមកលោកផុន ចាន់និល អភិបាលក្រុងសំរោងបានចាត់បញ្ជាភ្លាមៗឱ្យមន្ត្ត្រីជំនាញសហការជាមួយសង្កាត់យ៉ាងយកចិត្តទុកដាក់បំផតហើយធ្វើការសម្របសម្រួលដោយហៅភាគីសងខាងទាំងកម្មករសំណង់នឹងមេការក្រុមហ៊ុនចិនដើម្បីមកធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅល្ងាចថ្ងៃទី២១ខែមករាឆ្នាំ២០២៤នេះផងដែរ។ (ដោយឈឿន ប៊ុនឈី)