ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង១តោន ត្រូវកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបាន

 

ព្រះវិហារ:លោកវរៈសេនីយ៏ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកជ័យសែន បានឱ្យដឹងថា ខណៈពេលកម្លាំងចុះល្បាតនៅក្នុងមូលដ្ឋានក៏ប្រទះឃើញរថយន្តម៉ាក់ម៉ាស្តាចំនួន១គ្រឿង ពណ៏ស  ពាក់ស្លាកលេខស្ទឹងត្រែង  2A.5558/  ចតទុកផ្លុងចោលនៅត្រង់ចំនុចមុខសាលាវិទ្យាល័យជ័យសែន  ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ សែន  ខេត្តព្រះវិហារ ដោយមានកាសង្ស័យភ្លាមនោះកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានរាយការណ៍ជូន ឯកឧត្តមឧត្តសេនីត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ក្រោយទទួលបានបទ បញ្ជាពីឯកឧត្តមមេបញ្ជាការ ក៏ដូចជាឯកឧត្តម ទី សុវិនថាល់  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះវិហារនឹងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ អំពីសំណាក់លោក ស្រេង វុទ្ធា  ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះវិហារផងនោះ  កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ក៏បានធ្វើកាបើកគូទរថយន្ត ខាងលើដើម្បីត្រួតពិនិត្យ នៅក្រោយពិនិត្យទៅលើរថយន្តខាងលើ កម្លាំងបានរក ឃើញម្សៅក្រាមពណ៌សថ្លា ដែលក្រុមឧក្រិដ្ឋជន  វិចខ្ចប់ក្នុងកញ្ចប់ពណ៌លឿង ផ្ទុកនៅក្នុងរថយន្តខាងលើពេញប្រៀបតែម្តង។


លោកបន្តថាកម្លាំងរបស់លោកតែងតែអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរ:ភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំ ពីសំណាកឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធ

ហត្ថខេត្តព្រះវិហារនិងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា នៅ វេលាម៉ោងប្រមាណជា១៨ នឹង០០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះកម្លាំងបានចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានដោយមិនមានការឆក់ល្វែងចំពោះបទល្មើសទាំងឡាយណានោះទេ។

លោកបន្តទៀតថា វត្ថុតាងជាក់ស្តែងគឺមានចំនួន៣៣ការ៉ុង ស្មើរនឹង១,០២០កញ្ចប់  ក្នុង១កញ្ចប់ស្មើរនឹង ១,០០០ក្រាម  នឹងរថយន្តម៉ាកម៉ាស្តាចំនួន១គ្រឿងផងដែររីឯជនសង្ស័យទំនងជាបែកការគាត់ទុក្ខរថយន្តចោលរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ទោះយ៉ាងណាក្តីលោកមេបញ្ជាការថា នេះជាជំហានទី១ហើយ ករណីបន្ត កម្លាំងនឹងបន្តស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យដែលជាឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

 

kdn

Leave a Reply

Your email address will not be published.