ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន ២ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន


បាត់ដំបងលោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យមានឈ្មោះយឿន វាស្នា ភេទប្រុសអាយុ ២០ ឆ្នាំមានទីលំនៅភូមិអម្ពាន់ ឃុំស្ដុកប្រវឹកស្រុករុក្ខគិរីខេត្តបាត់ដំបងត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១៦,៣០ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២១ នៅត្រង់ចំណុចភ្នំកាច់ផ្កាភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដុកប្រវឹក នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្ដែង។
លោកបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ វត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនICeចំនួន ២ កូនថង់ទម្ងន់០,៦០ ក្រាម.កញ្ចប់បារីចំនួន១។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះយឿន វាសនា និងដោយមានការអនុញ្ញាតពីឯកឧត្តមគឺប៊ុណ្ណារ៉ា.ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ១ នាក់ទៀតនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ ២០២១ដដែលនៅចំណុចក្រុមទី ៧ ភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ជនសង្ស័យមានឈ្មោះប៊ុន រឿន ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅភូមិកោះធំ ឃុំស្រុកប្រវឹកស្រុករុក្ខគិរី ខេត្តបាត់ដំបង។ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនICeចំនួន១៣ ថង់ទម្ងន់ ៤,០៥ ក្រាម.ដែកកេះចំនួនមួយនិងបំពង់ជក់ថ្នាំញៀនចំនួន ១។ សរុបថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ១៥ ថង់ទម្ងន់ ៤,៦៥ ក្រាមទាំងសំបក។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.