ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមនឹងថ្នាំញៀនជាច្រើនក្រាម


បាត់ដំបងៈជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីរក្សាទុកជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឆន សាវៀត ភេទប្រុសអាយុ ៣៦ ឆ្នាំមានទីលំនៅក្រុមទី ៤ ភូមិនិគមក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង ១៣ ,១០ នាទីថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចក្រុមទី៧ភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្ដៅនៃអធិការរដ្ឋាននគរបាលស្រុកថ្មគោលបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្ដែង។
លោកបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងរឹបអូសបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកក ice ចំនួន ២ថង់ទម្ងន់ ២,២៦ក្រាម.ទូរសព្ទដៃមួយគ្រឿងនិងដែកកេះចំនួនមួយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.