ឧត្តរមានជ័យ:ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបាន ថ្លែងកោតសរសើរទៅដល់មេកងពលនិងលើកទឹកចិត្តដល់គ្រប់អង្គក្នុងការដាំដើមឈើដើម្បីជាអត្ថប្រយោជន៍រួម មិនត្រឹមតែជាម្លប់នោះទេគឺអាចស្រូបយកខ្យល់អាកាសបរិសុទ្ធចេញពីដើមឈើធម្មជាតិបានថែមទៀតផង។
ឯកឧត្តមបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២៤នខណ: សហភាពសម្ព័ន្ធមេត្រីភាពសំណេះសំណាលសួរសុខទុក្ខដល់កងទ័ពនាយនគរបាលដែលឈរជើងការពារនៅតាមបន្ទាត់ព្រំដែនកម្ពជា/ថៃ។
ឯកឧត្ដម បានបន្តថា ក្នុងឱកាសដ៏ ប្រពៃថ្លៃថ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងកោតសរសើរ ចំពោះមេបញ្ជាកាេកងពលលេខ៤២ ក្នុងការកសាង ក្នុងទីបញ្ជាការ បានស្អាត ល្អ មានសោភ័ណ្ឌភាពស្រស់បំព្រងក្នុងនោះ ឯកឧត្តម អគ្គនាយកអគ្គិសនីកម្ពុជា អគ្គនាយករង ថ្នាក់ដឹកនាំ អគ្គិសនីកម្ពុជា អ្នកឧកញ៉ានិងក្រុមហ៊ុនអិលវ៉ាយភីគ្រប ដែលបាន ចំណាយសម្ភារៈថវិកាឧបត្ថម្ភដល់កងទ័ពនៅសមរភូមិព្រំដែនបានទៀងទាត់ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកស្មុគស្មាញយ៉ាងណាក៏ដោយ ជាក់ស្តែងថ្ងៃនេះឯកឧត្តមបាន នាំមកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ ជាច្រើនផ្តល់ជូនដល់កងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៤២ នគរបាលការពារព្រំដែនគោកលេខ៧០២នឹងថវិការមួយចំនួននាពេលនេះ។
លោកឧត្តមសេនីយ៍ត្រីនាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បាន ឡើងអានរបាយការណ៍ស្តីពីការកសាងកែលម្អនូវហេដ្ធារចនាសម្ព័ន្ធបន្ថែមនៅក្នុងបរិវេណអង្គភាព នឹងបានលើកឡើងថា តាងនាមមេបញ្ជាការមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៤២រួមជាមួយអង្គភាពនគរបាលវរៈ ព្រំដែនគោកលេខ៧០២នឹងក្នុងនាមខ្ញុំផ្ទាល់មានកិត្តិយសពោរពេញដោយមោទនភាព និងសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែងការគោរព ស្វាគមន៍ដ៏កក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកែវរតន: រដ្ឋមន្ត្រីក្រសួងរ៉ែថាមពល និង ឯកឧត្ដមលោកជំទាវអស់លោកលោកស្រីព្រមទាំងគណ:ប្រតិភូអមដំណើរដែលបានចូលរួម នៅក្នុងឱកាស ចុះសួរសុខទុក្ខ ដ៏មមាញឹកនេះ ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា ក្នុងការបំពេញ ភារកិច្ចជូនជាតិមាតុភូមិ ជាកិត្តិយសក្នុងការរឹតចំណងសាមគ្គីភាពសម្ព័ន្ធមេត្រីភាពក្នុងន័យជួយកសាងពង្រឹងកងកម្លាំងប្រដាប់អាវុធឲ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាការពារបូរណភាពទឹកដី ជាពិសេស ពង្រឹងលើកិច្ចការងាររៀនសូត្រយកចំណេះចំនាញ នូវក្បួនយុទ្ធវិធី ការពារខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ឲ្យបានខ្លាំងក្លារជានិច្ច។
(ដោយឈឿន ប៊ុនឈី)