ព័ត៌មានជាតិ

រូបសំណាកចំនួន០៥អង្គ បានប្រគល់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បះថែរក្សាទុកហើយ

ឧត្តរមានជ័យ: រូបសំណាចំនួន០៥ព្រះអង្គដែលប្រជាពលរដ្ធរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ដែលម្ចាស់ផ្ទះឈ្មោះ សាបឿន រ៉ាន់ ជីកដីធ្វើបន្ទប់ទឹកហើយប្រទះឃើញរូបព្រះទាំង៥អង្គកាលពីអំឡុងពេលថ្មីកន្លងនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីព្រឹកលោកឧត្តមសេនីយ៍ត្រី នួន អេត ប្រធានផែនការងារនគរបាលសណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យបានធ្វើពិធីប្រគល់និងទទួលរូបសំណាក(ឈ្មោះ ត្រៃពុទ្ធសាសនា)ចំនួន ០៥(ប្រាំ)អង្គរូប ដែលទទួលបានមកពីអធិការរដ្ឋាននគរបាលស្រុកចុងកាល់ប្រគល់ទៅខាងមន្ទីរវប្បធម៌និង វិចិត្រសិល្បៈខេត្តឧត្តមានជ័យ ដឹកនាំដោយ:លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តឧត្តមានជ័យដើម្បីយកទៅរក្សាទុកក្នុងសារ:មន្ទីរខេត្តឧត្តរមានជ័យ ជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះថា រូបសំណាកទាំង៥ព្រះអង្គដែលពលរដ្ធជីករកឃើញនៅស្រុកចុងកាលនោះត្រូវបានខាងកម្លាំងជំនាញផ្នែកការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្តបានធ្វើលិខិតប្រគល់មកឲ្យខាងមន្ទីរជាអ្នកទទួលយកគ្រប់គ្រងហើយ។

លោកប្រធានមន្ទីរដដែលបានបន្តថា បើតាមការពិនិត្យជាក់ស្តែងរបស់ជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ចំពោះរូបសំណាកដែលពលរដ្ធរកឃើញទាំង៥អង្គនោះគឺធ្វើឡើងអំពីស្ព័នធម្មតា ហើយនៅល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០២២ក្នុងនាមមន្ទីរលោកបានចាត់ឲ្យមន្ត្រីរបស់លោកនាំយកនូវថវិការពីខាងលោកស្នងការដែលបានជួយឧបត្ថម្ភបូករួមថវិការរបស់មន្ទីរបន្ថែមនិងមានទាំងអង្ករយកទៅជូនដល់ប្រជាពលរដ្ធរស់នៅស្រុកចុងកាល់ដែលជាម្ចាស់ផ្ទះបានរកឃើញរូប
សំណាកព្រះអង្គនៅក្នុងលំនៅឋាននិងបានផ្តល់ប័ណ្ណសរសើរដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ។(ដោយ ឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.