ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្តកិច្ច បានធ្វើការឃាត់ និងផាកពិន័យទៅលើម្ចាស់រថយន្តម៉ាក RANGER

រាជធានីភ្នំពេញ៖
នៅវេលាម៉ោង១០យប់ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ សមត្តកិច្ច បានធ្វើការឃាត់ និងផាកពិន័យទៅលើម្ចាស់រថយន្តម៉ាក RANGER ពាក់ស្លាកលេខ មណ្ឌលគីរី 2A-8887 ដែលគាត់ធ្វើដំណើរមកពីខេត្តមណ្ឌលគីរី ឆ្លងកាត់គោលដៅត្រួតពិនិត្យបំរ៉ាមគោរចរណ៍ត្រង់ចំណុចរង្វង់មូលព្រហ្ម ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងនោះដែរសមត្តិកិច្ច បានធ្វើការវាស់កំដៅ និងណែនាំដល់ម្ចាស់រថយន្ត ព្រមទាំងធ្វើការផាកពិន័យចំនួន ១លានរៀលទៅតាមច្បាប់បំរាមគោចរណ៍ និងបានចេញវិក័យបត្រជូនដល់ម្ចាស់រថយន្តដើម្បីបន្តរដំណើរទៅមុខទៀត។
សូមបញ្ជាក់ផងដែរបំរាមគោចរណ៍ដែលសាលារាជធានីភ្នំពេញបានដាក់ចេញ មានរយះពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទាបភ្លឺ ដើម្បីទប់ស្កាត់ការរាត្បាតពីជំងឺកូវិដ១៩បំលែងថ្មី (Data) កុំអោយមានឆ្លងចូលធ្ងន់ធ្ងរដល់សហគមន៍ ការទប់ស្កាត់នេះក៏ត្រូវការចូលរួមពីប្រជាពលរដ្ឋយើងផងដែរ។
@ ឈួន រ៉ាវី អ្នកសារពត៌មាន

kdn

Leave a Reply

Your email address will not be published.