ព័ត៌មានជាតិ

ក្រុមការងារទី១ ចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់វិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ មុននឹង ចុះវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃស្អែក ស្ថិតនៅភូមិបរហ៊ុយជើង និងបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារទី១ ចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ បានធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់វិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋឱ្យត្រៀមនូវឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីងាយស្រួលវាស់វែងធ្វើប្លង់កម្មសិទ្ធិលំនៅឋានស្របច្បាប់ឱ្យទាន់ពេលវេលា។

បើតាមការរៀបរាប់ពីលោក សែម សុខន ប្រធានក្រុមការងារទី១ ចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធក្រុងប៉ៃលិន បានឱ្យដឹងថា ៖ នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល ទី១- ត្រៀមរៀបចំការកំណត់តំបន់ធ្វើកាវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្ស ព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ទី២- ប្រតិបត្តិការបច្ចេក ទេស ចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ទី៣- បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ ថ្ងៃ ដើម្បីទុកលទ្ធភាព ឱ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ទី៤- សម្រេចលើឯកសារវិនិច្ឆ័យ រ បាយការណ៍ ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលរាជធាននី/ខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។ ទី៥- ចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី។

លោកបន្ត ទៀតថា ក្រោយពេលការកំណត់ និងវាស់វែង ត្រូវបញ្ចប់ ម្ចាស់ដីឬអ្នកកាន់កាប់ដី ត្រូវផ្តល់ព័ត៌មានចាំ បាច់ដល់មន្ត្រីវិនិច្ឆ័យ។ ដូច្នេះ ម្ចាស់ដី និងអ្នកដែលមានព្រំជាប់គ្នា ត្រូវផ្តិតមេដៃលើទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីនោះទៅវិញទៅមក នៅចំពោះមុខមន្ត្រីវិនិច្ឆ័យ។ ហើយការផ្ដិតមេដៃលើទម្រង់ បែបបទ មានន័យថា អ្នកទាំងនោះ យល់ព្រម និងចាត់ទុកព័ត៌មាននេះត្រឹមត្រូវ។ រីឯចំនួនគ្រួសារក្នុងភូមិ ចំនួនប្រមាណក្បាលដី ចំនួនដីទំនាស់ ដីរដ្ឋ និងដីឯកជនប្រហាក់ប្រហែល ត្រូវបានផ្ដល់ដោយមេភូមិ ឯកសារចាំបាច់ដែលក្រុមចុះបញ្ជី ត្រូវការឱ្យម្ចាស់ដីឬអ្នកកាន់កាប់ដី ត្រូវបង្ហាញឯកសារជាលាយ លក្ខណ៍អក្សរ រួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពា ហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា បណ្តាំមរតក និងសាលក្រមពីតុលាការជាដើម។ រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាមមាត្រា១៧,១៨ និង១៩ នៃច្បាប់ភូមិបាល ជាបទល្មើសព្រហ្មទណ្ឌ។ ជនណា ដែលបំភាន់មន្ត្រីសុរិយោដី ក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរ ក្នុងការចុះបញ្ជីដី ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី៥០០.០០០ ( ប្រាំសែន) រៀលដល់៣.០០០.០០០(បីលាន)រៀល ឬនិងដាក់ពន្ធនាគារពី ១ដល់៦ខែ។

លោកបញ្ជាក់ថា ក៏ត្រូវប្រុងប្រយ័ត្នអំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងតំបន់ ដែលមានការដាក់ស្លាកសញ្ញាគ្រោះថា្នក់ផងដែរ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.