បន្ទាយមានជ័យ: រដ្ឋបាលស្រុកមង្គលបុរី សហការណ៍ជាមួយអង្គការទស្សនៈពិភពលោក អង្គការ API និងអង្គការធម្មយាត្រា បានរៀបចំបើកវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិកា របស់រដ្ឋបាលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជូនដល់លោក,លោកស្រីតំណាអោយប្រជាពលរដ្ឋចំនួន ១៣ឃុំ ទូរទាំងស្រុកមង្គលបុរី ក្រោមវត្តមានលោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី និងដោយមានការចូលរួមពីលោក អ៊ុច គ្រីស្តា មន្រ្តីគម្រោងប្រចាំ ខេត្តបន្ទាយមានជ័យ និងលោក.លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មេឃុំ ស្មៀន អង្គការដៃគូរ និងមន្រ្តីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេទិកានេះធ្វើនៅបរិវេណផ្សារបូរីជ័យ,លោកឧកញ៉ា អុឹង វណ្ណម៉ៅ
(ហៅផ្សារចំការតាដោក)ស្ថិតនៅក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី។
វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកមានគោលបំណង៖
១.ធ្វើការដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
២.បង្ហាញសមិទ្ធផលសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា។
៣,.បើកចំហព័ត៌មានថវិកា និងស្តង់ដារការងាររបស់រដ្ឋបាលស្រុក៕