ប៉ោយប៉ែត:ព្រះរាជអាជ្ញារងនិងកម្លាំងចម្រុះនៅព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ វេលាម៉ោង១០, ៤៥នាទី បានដឹកនាំកម្លាំងចុះអនុវត្តន៍ សាលក្រមរុះរើផ្ទះពីរខ្នងដែលសង់លើដីរដ្ឋ ដើម្បីឱ្យពួកគាត់ទៅរស់នៅកន្លែងផ្សេង។
កម្លាំងចម្រុះបានឱ្យដឹងថា ផ្ទះពីរខ្នងដែលសង់លើដីរដ្ឋ ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ÷១ឈ្មោះណុប ហីម អាយុ៣២ឆ្នាំប្រពន្ធយ៉ុង អីន អាយុ២២ឆ្នាំ ២.ចាប អុន អាយុ៤៤ឆ្នាំ ប្រពន្ធសឿន ងីម អាយុ៤០ឆ្នាំ។
សមត្ថកិច្ចបន្តថា ក្រោយពីអានសាលដីការរួច ម្ចាស់ផ្ទះទាំងពីរបានព្រមព្រៀងទទួលយកសំណងម្នាក់ៗ10, 00$និង (ដីទំហំ១០×៥០ម)ស្
ថិតនៅភូមិបឹងជង្រុកតេជោឈ្នះ ៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពួកគាត់ទាំងពីរគ្រួសារបានឱ្យដឹងថា ពួកគាត់ព្រមទទួលយកដោយក្តីរីករាយមិនប្រកែកទេ ដើម្បីបានដីធំទូលាយស្របច្បាប់ អាចដាំដំណាំ ដោះស្រាយជីវភាពឱ្យបានប្រសើរឡើង។
សូមបញ្ជាក់ថា ពួកគាត់ទាំងពីរខ្នងផ្ទះ ទទួល
ថវិការផ្ទាល់របស់ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបានបញ្ចប់នៅម៉ោង១៣, ០០ នាទីរសៀលថ្ងែដដែល ។