ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្

ជនសង្ស័យម្នាក់ប្រព្រឹត្តអំពើឆបោកត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៍មានថា មានជនមិនស្គាល់អត្តសញ្ញាណក្លែងបន្លំដោយអះអាងថា ខ្លួនជាអង្គរក្សថ្នាក់ដឹកនាំ ហើយប្រើប្រាស់ទូរស័ព្ទខលសុំលុយតាមស្ថាប័ននានា។

ក្រោយពីទទួលបានព័ត៍មាននេះលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជាតាមបណ្ដាការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ធ្វើការស្រាវជ្រាវ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជា លោកបានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គុយ ជាង ហៅអាម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។
ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លូនពិតជាបានប្រើឈ្មោះថ្នាក់ដឹក ដើម្បីតេសុំលុយតាមស្ថាប័នផ្សេងៗសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង(លេខទូរស័ព្ទ) ទើបកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ចូនទៅសាលាដំបូងខេត្តហើយ ។

អត្ថបទដោយ ហ៊ីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.