លោក មុិល សុផល អភិបាលស្រុកឯកភ្នំដឹកនាំក្រុមការងារគ្រូពេទ្យនិងកម្លាំងអធិការចុះបិទខ្ទប់ភូមិព្រៃចាស់ទាំងមូលបន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ជាច្រើននាក់ នៅតំបន់ទន្លេសាប
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ លោក មុិល សុផលអភិបាលនៃគណៈ អភិបាលស្រុកឯកភ្នំ បានដឹកនាំក្រុមការងារគ្រូពេទ្យនិងកម្លាំងអធិការនគរបាលស្រុកឯកភ្នំនិងអាជ្ញាធរឃុំព្រៃចាស់ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងដើម្បីបិទខ្ទប់ ភូមិ ព្រៃចាស់ ទាំងមូល ក្រោយពីការរកឃើញអ្នកផ្ទុកមេរោគកូវី-១៩ ជាច្រើននាក់។
លោកអភិបាលស្រុកឯកភ្នំបានអោយដឹងថាបន្ទាប់ ពីក្រុមគ្រូពេទ្យចុះទៅដល់ ភូមិព្រៃចាស់ បានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋក្នុងភូមិនោះចំនួន៥៤០នាក់ ក្នុងនោះ មានអ្នកវិជ្ជមានមេរោគកូវី-១៩ ចំនួន២៣ នាក់ ស្រី១៤នាក់។
ក្នុងករណីក្រុមគ្រូពេទ្យចុះទៅយកសំណាកបងប្រជាពលរដ្ឋនៅ ភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ លោក មុិល សុផល អភិបាលស្រុកឯកភ្នំ សំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពរការណែនាំរបស់មន្ទីសុខាភិបាលខេត្តបាត់ដំបង ជាពិសេស ៣កុំ ៣ការពារ អនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
@ដោយ លោក អ៊ន អឿម