ព័ត៌មានជាតិ

យោធិនអាវុធហត្ថជ្រើសរើសថ្មីចំនួន៣៧នាក់ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនរៀនសូត្រយកចំណេះជំនាញដើម្បីបង្កើនសមត្ថភាពចូលបំរើការងារនៅតាមមូលដ្ធាន

 

ឧត្តរមានជ័យ:ដើម្បីបង្កើនសមត្ថភាពយោធិនកងរាជអាវុធហត្ថថ្មីដែលទើបប្រលងជាប់ជាស្ថាពរចំនួន៣៧នាក់សម្រាប់បំពេញការងារបំរើជាតិមាតុភូមិក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទក្នុងឆ្នាំ២០២៤-២០២៥នេះ។

ជាក់ស្តែងនាព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤នេះ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀប ពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ដោយជាប់ជាស្ថាពរចំនួន៣៧នាក់ ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)ស្ថិតក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មានចាន់យ៉ាដាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។

លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ ក៏បានផ្តាំផ្ញើរទៅយោធិនថ្មីដែលត្រូវទៅហ្វឹកហ្វឺនចេញដំណើរទៅនៅក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពព្រមទាំងខិតខំសិក្សារៀនសូត្រយកចំណេះជំនាញគោរពវិន័យទូទៅឲ្យបានប្រែក្លាយជាមន្ត្រីកងរាជអាវុធហត្ថដើម្បីមកបំពេញការងារតួនាទីភារកិច្ចរបស់ខ្លួននៅតាមមូលដ្ធានជាប្រចាំផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ថ្លែងថា កម្លាំងកងរាជអាវុធហត្ថថ្មីគឺតំណាងឲកយប្រជាជននឹងជាអ្នកផ្តល់កិត្តិយសសម្រាប់ខេត្តឧត្តរមានជ័យទាំងមូលផងដែរហើយក្នុងនាមរដ្ធបាលខេត្តក៏សូមកោតសរសើរដល់ប្អូនក្មួយៗដែលបានស្ម័គ្រចិត្តចូលបំរើកងអាវុធហត្ថដើម្បើការពារសន្តិសុខជូនប្រជាពលរដ្ធ ។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជូនដំណើរយោធិនដែលជាកងរាជអាវុធហត្ថថ្មីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថតរូបទុកជាអនុសាវរីយ៏ដើម្បីលើកទឹកចិត្តទៅដល់យោធិនថ្មីនឹងបានផ្តល់ជូននូវថវិការមួយចំនួនសម្រាប់ហូបចុកនៅតាមផ្លូវពេលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនៃទីរួមខេត្តកំពង់ឆ្នាំងផងដែរ។( ដោយឈឿន ប៊ុនឈី )

.

kdn

Leave a Reply

Your email address will not be published.