អាជីវកម្មរណ្តៅដី របស់ក្រុមហ៊ុន លោក តាន់ គឹមហួត និង លោក ម៉ែន ប្រុស ហៅកូនតា ឌែក កំពុង បំផ្លិចបំផ្លាញផ្លូវសាធារណៈ និងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពផ្លូវជាតិលេខ៥៩ ភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ស្រុកម៉ាឡៃ និងផ្លូវជាតិលេខ៥៨ មតិប្រជាពលរដ្ឋ លើកឡើងថា មិនយូរ នោះទេ និងត្រូវ រលាយ ដូច ក្រមួន ត្រូវថ្ងៃ រងការខូចខាត ដោយសារ អាជីវកម្ម រណ្ដៅដី របស់ក្រុមហ៊ុន . លោក តាន់ គឹមហួត និង លោក ម៉ែន ប្រុស ហៅកូនតា ឌែក។
ប្រភពពីប្រជាពលរដ្ឋ ដែលប្រើប្រាស់ លើផ្លូវជាតិលេខ៥ ជាពិសេសផ្លូវជាតិលេខ៥៨ និង ផ្លូវជាតិលេខ៥៩ បានរអ៊ូររទាំ អំពីបញ្ហា រថយន្តធុនធំ ដឹកអាចម៍ ដី ចេញពី រណ្តៅ របស់ក្រុមឈ្មួញ មាន . លោក តាន់ គឹមហួត . លោក ម៉ែន ប្រុស ហៅកូនតា ឌែក បានបង្កការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយសារ ឈ្មួញ ទាំងនោះ ប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីផ្ទុកលើសចំណុះ មិនមានការគ្របតង់ អោយបានត្រឹមត្រូវ ព្រមទាំង បើកបរ លឿនៗ ធ្វើឲ្យ ធ្លាក់ដីពេញផ្លូវសាធារណៈ ណាមួយជារដូវភ្លៀងធ្លាក់ ធ្វើអោយរអិល ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ពេលណាដីធ្លាក់ច្រើនពេកមើលទៅអាក្រក់មើល ក្រុមឈ្មួញ ទាំងនោះបានយកគ្រឿងចក្រអាលីវឡឺ មកកៀរយកអាច៍ដីចេញ សកម្មភាពនេះធ្វើឲ្យខូចផ្លូវបន្តិចម្ដងដោយមិនដឹងមូលហេតុ។
ជាក់ស្តែង កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតក្នុងភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលបានស្ថាបនាដោយថវិកាមូលនិធិសង្កាត់និមិត្ត ទំរាំ បានស្ថាបនា ប្រវែង ៨០០ម៉ែត្រ គឺត្រូវចំណាយ ថវិកាសង្កាត់ ចំនួន២ឆ្នាំ ប៉ុន្តែក្រោយកសាងរួចរាល់ មិនបាន៣ឆ្នាំស្រួលបួលផង ត្រូវបាន ប្រែប្រួល រូបរាង ស្រុត បាក់ បែក ដុំៗ ព្រមទាំង គ្របដណ្តប់ ដោយ អាចម៍ដី ធ្វើឱ្យប្រជាពលរដ្ឋ រអ៊ូរទាំ ជាខ្លាំង ចំពោះបញ្ហាមួយនេះ។
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ ដោយសាររថយន្តដឹកដី បានឲ្យដឹងថា ឈ្មួញម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរណ្តៅដី ក្នុងមូលដ្ឋានពួកគាត់គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងក្រុមហ៊ុនធ្វើអាជីវកម្មរណ្តៅដី. លោក តាន់ គឹមហួត . លោក ម៉ែន ប្រុស ហៅកូនតា ឌែក ស្ថិតក្នុងឃុំអូរបីជាន់ និង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ ហើយប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីលើសចំណុះមិនគ្របតង់ឲ្យបានត្រឹមត្រូវធ្វើឲ្យខូចផ្លូវក្នុងក្រុងប៉ោយប៉ែត ជាច្រើនខ្សែ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តធុនធំជាច្រើនគ្រឿងដឹកអាមន៍ដីចេញពីរណ្តៅដី ខាងលើ រាប់រាយរថយន្ត ក្នុងមួយថ្ងៃ មួយថ្ងៃ ហើយមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ប្រជាពលរដ្ឋក្នុង ឃុំអូរបីជាន់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានលើកឡើងថា អាជីវកម្មរណ្តៅដីក្រហមឈ្មួញខាងលើ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ មានការរិះគន់ចំៗថា លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ គិតតែពីរឿ ផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរបណ្តោយឲ្យ មន្ត្រីក្រោមឱវាទ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតឡើយ ។
ការណ៍នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យបលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ
សូមពិនិត្យឡើងវិញខ្លះផង ព្រោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ និង លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនប៉ុណ្ណោះ៕
អត្ថបទដោយ ហុីង ចាន់ថន