ព័ត៌មានជាតិ

ពិធីប្រគល់សញ្ញាប័ត្រនិងប័ណ្ណសរសើរដល់សិស្សានុសិស្សសាលាចំណេះទូទៅមានជ័យ

 

( ខេត្តឧត្តរមានជ័យ) :ថ្មីៗនេះ សាលាចំណេះទូទៅមានជ័យ បានធ្វើកម្មវិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រនិងប័ណ្ណសរសើរដល់សិស្សចំណេះទូទៅ និងសិស្សថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងនៃសាលាវិទ្យាល័យ ទូទៅមានជ័យ។

 

ពិធីនេះតែប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណសាលាចំណេះទូទៅមានជ័យស្ថិតនៅក្នុងសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យនៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាអាណាព្យាបាល សិស្សានុសិស្សជាច្រើននាក់ផ្សេងទៀត។

 

លោក លីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាចំណេះទូទៅមានជ័យបានមានប្រសាសន៍ថា ស្ថិតនៅក្នុងថ្ងៃនេះគឺជាថ្ងៃមួយដ៏មានអត្ថន័យបំផុតសម្រាប់សិស្សានុសិស្សនៃសាលាចំណេះទូទៅមានជ័យដែលបានបញ្ចប់ការសិក្សារបស់ខ្លួនក្នុងឆ្នាំសិក្សា ២០២៣.២០២៤និងឈានទៅកាន់ការសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីបន្ត២០២៤.២០២៥ ហើយក្នុងនោះដែរក្នុងនាម សាលាផ្ទាល់ ក៏សូមថ្លែងអំណអរគុណចំពោះ ការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យលោកលោកស្រីអនុប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តនិងលោកនាយកនាយករងលោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្សនិងសិស្សានុសិស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃនេះ។

 

លោក ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាចំណេះទូទៅមានជ័យ ក៏បានលើកឡើងថា សម្រាប់ សាលាចំណេះទូទៅមានជ័យនេះផងដែរបើប្រៀបធៀបទៅនឹងសាលានៅខេត្តដទៃទៀតសាលានេះគឺ បង់ថ្លៃតិចជាងគេហើយ មួយវិញទៀត សាលាបានបង្កើត ចាប់បង្រៀនពីថ្នាក់មត្តេយ្យដល់ ថ្នាក់ទី១២ ខណៈពេលសិក្សារៀនចប់បាក់ឌុបប្រលងជាប់នឹងទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលស្គាល់ពីក្រសួង អប់រំ យុវជននិងកីឡាខេត្តឧត្តរមានជ័យ។

លោក ប៉ិចរតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានថ្លែងថា តាងនាមមន្ទីរអប់រំយុវជននិងខេត្តនិងរូបខ្ញុំផ្ទាល់ សូមសម្ដែង នូវការអបអរសាទរចំពោះសាលាចំណេះទូទៅមានជ័យ ក្នុងការបង្កើតសាលាហើយមានគ្រូល្អៗដែលបានខិតខំបង្រៀន កូនសិស្សគ្រប់រូប ហើយជាក់ស្តែងសាលាមាន ទីធ្លា ធំទូលាយប្រកបដោយផាសុខភាព សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់ទៅបញ្ចប់ថ្នាក់ទី១២ទទួលបានជោគជ័យអស់រយ:ពេលកន្លងមកហើយពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សសិក្សាភាសាអង់គ្លេសក្រៅម៉ោង នេះផងដែរគឺជាការប្រគល់រង្វាន់លើកទឹកចិត្តទៅដល់សិស្សរៀនពូកែនិទ្ទេសAនិងB និងសិស្សលេខ១ លេខ២និងលេខ៣ លេខ១ហើយ លោកប្រធានមន្ទីរក៏បាន ស្នើដល់លោកគ្រូអ្នកគ្រូទាំងការបង្រៀននៅសាលាឯកជនក៏ដូចជាសាលារដ្ឋត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើ ការបង្រៀនសិស្ស ឲ្យបានល្អដើម្បីជាថ្នាលបណ្ដុះនៃសង្គមជាតិ ហើយអ្វីដែលសំខាន់ទៀតនោះស្នើរដល់មាតាបិតា សិស្សទៅលើកិច្ចការងារ អប់រំកូនចៅបន្តទៅតាមផ្ទះរៀងខ្លួនៗ។

សូមជម្រាបផងដែរថា ក្នុងនោះដែរ ក្រោយបញ្ចប់កម្មវិធី លោកប្រធានមន្ទីរអប់រំយុវជននិងកីឡានិងលោកប្រធានក្រុមប្រឹក្សាភិបាលនៃសាលាចំណេះទូទៅមានជ័យ ក៏បានផ្តល់កិត្តិយស ដល់ ជូនបណ្ណសរសើរ ទៅដល់សិស្ស ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ចំពោះសិស្សដែលមាន និទ្ទេសល្អ សម្រាប់បញ្ចប់ឆ្នាំសិក្សា២០២៣.២០២៤ប្រកបដោយភាពជោគជ័យរលូនផងដែរ។ (ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.