ព្រះវិហារ:ករណីហឹង្សាដ៏រន្ធត់១បានកើតឡើងនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី៥/ខែសីហា/ឆ្នាំ២០២២ ដោយជនបង្កជាប្តីស្រវឹងស្រា និងត្រូវប្រពន្ធជេរ ក៏យកពូថៅកាប់ប្រពន្ឋចំនួន០២ពូថៅបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យបាន កាប់ប្រពន្ឋចំនួន០២ពូថៅ ត្រូវចំពីក្រោយ០១ពូថៅបែកក្បាលធ្លាយខួរ និងកាប់១ពូថៅទៀតចំសៀត
ផ្កាខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ស្ត្រីជាជនរងគ្រោះឈ្មោះ ធៀម រុី អាយុ៤៩ឆ្នាំ (ស្លាប់)ជនសង្ស័យជាប្តី ឈ្មោះខៀវ សាំង អាយុ៥១ឆ្នាំ។
សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យជាប្តី ក្រោយពីកាប់ប្រពន្ឋស្លាប់ហើយបានចាក់ខ្លួនឯងចំនួន០៣កាំបិតធ្លាយពោះតែមិនស្លាប់ត្រូវបានកម្លាំងនគរបាលនៃអធិការស្រុកសង្គមថ្មីចាប់វ៉ៃខ្នោះបញ្ជូនមកអធិការនគរបាលស្រុក។
លោក វិរៈសេនីយ៏ទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ័បានអោយដឹងថានៅវេលាម៉ោង៨នឹង៣០នាទីព្រឹថ្ងៃទី៥,ខែសីហា,ឆ្នាំ២០២២ ជនសង្ស័យខាងលើបានផឹកស្រាអស់កន្លះលីត្របណ្តាលឱ្យស្រវឹងហើយនៅមានស្រាកាន់នឹងដៃមួយដបទៀត ខណៈកំពុងស្រវឹងជនសង្ស័យក៍បានយកពូថៅទៅពុះអុស ពេលនោះប្រពន្ឋឃើញប្តីស្រវឹងក៍បានស្រែកជំទាលជេរប្តី ក៍បានតមាត់តករជាមួយប្តីកើតបានជាជំលោះ ពេលនោះស្ត្រីជាប្រពន្ឋបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅប្រហែលអត់ទ្រាំនឹងប្រពន្ឋជេរមិនបានទើបទាញពូថៅកំពុងពុះអុសកាប់យកម៉ាឈ្នះដៃ បណ្តាលឱ្យស្លាប់ចោលកូនកំព្រាចំនួន០៤នាក់ ស្រី០១។
លោកបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបានចាប់ខ្លួនដើម្បីក៍សាងសុំណុំរឿងនឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ម្តាយស្លាប់ ឪពុកមានទោស តើអ្នកណាចិញ្ចឹមកូន ។
មជ្ឈដ្ឋានទូទៅបានលើកឡើងថា ករណីការប្រើអំពើហឹង្សានៅក្នុងគ្រួសារមិនគួរឱ្យកើតមានឡើយ បើអាចនិយាយគ្នាបានសម្របសម្រួលគ្នាទៅ បើម្ខាងខឹងម្ខាងដើរចេញទៅល្អជាង តែ១ពព្រិចភ្នែកសោះប្តីជាប់ទោស ប្រពន្ធស្លាប់ហានិភ័យធំបំផុតគឺកូនកំព្រាគ្មានទីពឹងសូមបងប្អូនប្រជាពលរដ្ឋយើងកុំយកតម្រាប់តាមជនជាប់ចោទខាងលើនេះ ។