ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ទៅឃ្វាលគោ ត្រូវគេប្រទះឃើញដេកស្លាប់

ស្ត្រីម្នាក់ទៅឃ្វាលគោ ត្រូវគេប្រទះឃើញដេកស្លាប់នៅកណ្តាលវាលស្រែគួរឲ្យអាណោចអាធម្ម
ខេត្តបន្ទាយមានជ័យ
ស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋទះឃើញដេកស្លាប់ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ខាងត្បូងផ្លូវជាតិលេខ៦ចម្ងាយប្រហែល២.២០០ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងជ្រុងខាងលិចត្រពាំងស្រង៉ែ ភូមិសំរោងតូច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីដែលដេកស្លាប់នោះមានឈ្មោះ រឿង សីនី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នគរបាលមូលដ្ឋានបានបន្តឲ្យដឹងទៀតថា
ស្ត្រីដែលស្លាប់នោះ មានជម្ងឺ ផ្លូវដងហើមហត់ដង្ហក់ចាញ់ក្តៅ ពេលហត់ដង្ហក់ម្តងៗត្រូវការចាក់ទឹកស្រោចពេញខ្លួនទើបបាត់ហត់និងដង្ហក់។
មុនពេលស្លាប់ជនរងគ្រោះបានដឹកគោចំនួន៣ក្បាលគោមេ២ក្បាលតែម្នាក់ឯងទៅបាត់ឈឹង លុះនៅពេលរសៀលថ្ងៃ១២ ខែសីហាឆ្នាំ២០២១នេះ គេប្រទះឃើញគាត់ដេកស្លាប់មិនដឹងតាំងពីពេលណាមកទេ ដោយមានខ្សែគោរុំជាប់ខ្លួននិងក.ដៃ ហើយគោឈរនៅក្បែរសព ម្យ៉ាងវិញទៀតសពមានសភាពរឹង។នគរបាលបានបញ្ជាក់ទៀតថាតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចចំរុះ នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីមនុស្សឃាតនោះឡើយ ហើយពិនិត្យរកមេរោគកូវីដ១៩ អវិជ្ជមានផងដេរ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់បណ្តាលមកពីខ្សែគោរុំព័ទ្ធខ្លួន នៅពេលគោផ្អើលអ្វីមួយគោកន្ត្រោងបង្កឲ្យស្ត្រីរងគ្រោះដួល ស្របពេលកំដៅថ្ងៃក្តៅខ្លាំងនិងគ្មានទឹកផងនោះធ្វើឲ្យជម្ងឺស្ត្រីរងគ្រោះហត់ដង្ហក់ដាច់ខ្សល់ស្លាប់តែម្តង ។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារបានពិនិត្យរួចមក។

kdn

Leave a Reply

Your email address will not be published.