ខេត្តបន្ទាយមានជ័យ:
បុរសម្នាក់ចេញពីផ្ទះទៅលើកទ្រូនិងសារមង ប្រហែលខ្យល់ គ ស្លាប់នៅនិងកន្លែង ត្រូវគេប្រទះឃើញសពអណ្តែតនៅក្នុងអាងទឹកពលសេនាស្ថិតនៅខាងលិចភូមិសហករ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះធុយ ថាន ភេទ ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិដូនណូយឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនៅចន្លោះពីម៉ោង៤ទាបភ្លឺ ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២១ជនរងគ្រោះ បានចេញពីផ្ទះទៅសាមងនិងលើកទ្រូ ដែលដាក់នៅខាងលិចអាងពលសេនាពេលទៅមើលទ្រូនោះមិនឃើញត្រឡប់មកផ្ទះវិញ។លុះនៅវេលាម៉ោង១០ព្រឹកមានគេប្រទះឃើញសពស្លាប់អណ្តែតទឹក ហើយបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាសនិងអាជ្ញាធរ ដើម្បីចុះទៅពិនិត្យ ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងនរបាលប៉ុស្តិ៍ មេឃុំ មេភូមិនិងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យពេលនោះ នៅលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីទាក់ទងនឹងមនុស្សឃាតឡើយ ។តាមការសន្និដ្ឋានរបស់ក្រុមចំរុះសង្ស័យជនរងគ្រោះកើតខ្សល់គដួលទៅក្នុងទឹកបណ្តាលបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ។សពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។