ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងសិរីសោភ័ណបិទខ្ទប់ផ្សារ សិរីសោភ័ណ

អាជ្ញាធរក្រុងសិរីសោភ័ណបិទខ្ទប់ផ្សារ សិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីមានអាជីវករក្នុងផ្សារ៤នាក់វិជ្ជមាន និងបានយកសំណាកប្រមាណ៦០០នាក់ លទ្ធផលបឋមរក១៧ ករណី។

បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណបាន ចចុះបិទខ្ទប់ផ្សារ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្នក្រោយពីមានករណីរកឃើញវិជ្ជមានកូវីដ-១៩ អាជីវករលក់ដូរនៅផ្សារ និងបន្ទាប់បានបទបញ្ជាពីអភិបាលខេត្តបន្ទាយមានជ័យ ។ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ ដឹកនាំកងកម្លាំងបានសម្រេចចិត្តបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា នឹងបានអញ្ជើញបងប្អូនអាជីវករអ្នកពាក់ព័ន្ធនៅក្នុងផ្សាដើម្បីយកសំណាកតេស្តរកកូវីដ-១៩
សូមពុកម៉ែបងប្អូនការពារឲ្យបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ។

អត្ថបទដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.