ឧត្តរមានជ័យ:ឡានប្រភេទ ដឹកទំនិញមួយបាំងកន្លះ បើកលឿនរេចង្កូត ក្រឡាប់ផ្ងាររជើងជាច្រើនត្រឡប់បណ្តាលឲ្យ ស្លាប់មនុស្ស១នាក់និងរងរបួសចំនួនពីរនាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះដែរបានកើតឡើងនៅ លើផ្លូវជាតិលេខ៦៨ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤នេះតែម្តង។
សមត្ថកិច្ចនៅកន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែងរថយន្តខាងលើគឺបានប្រើប្រាស់ល្បឿនលឿនហួសកំណត់ ទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានរេចង្កូតក្រឡាប់ផ្ងារជើងទាំងកម្រោលតែម្ដង នេះពិតជាសំណាងហើយដែលពុំមានប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀត។
សមត្ថកិច្ចដដែលបានបន្តថាហេតុការណ៍ខាងលើនេះដែរ បង្កឡើងដោយឡាន ប្រភេទដឹកទំនិញធុនតូច ម៉ាកមីហ្ស៊ីមីហ្ស៊ុយពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AM.3148 បន្ទាប់ពីឡានក្រឡាប់រួចមកបានបណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់និងរងរបួសម្នាក់ធ្វើដំណើរចំនួនពីរនាក់នឹងរងការខូចខាតរថយន្តយ៉ាងដំណុំ។
បើតាមចម្លើយសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពួកគាត់បានជិះលើឡានចំនួន៣នាក់មកពីដាក់កញ្ចក់ឲ្យគេនៅពេលត្រឡប់ទៅវិញ មុនពេលកើតហេតុតៃកុងឡានបានឱនឈ្ងោករើសទូរស័ព្ទស្លន់មួយភាំងទើបកើតរឿងអកុសលបែបនេះ។
គួររំលឹកថា យោងតាមការអះអាងពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៏ស្រុកចុងកាល់បានប្រាប់បន្តថា ឆ្លងតាមការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុមូលហេតុ មកពីតៃកុងឡានបើកបរលឿនពេកពុំមានការប្រុងប្រយ័ត្ន មួយវិញទៀតរវល់អោនរើសទូរស័ព្ទក្នុងឡានផង។
សូមជម្រាបថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកចុងកាល់បានមកដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យនិងធ្វើចរាចរណ៍លើដងផ្លូវដើម្បី កុំឲ្យកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធនៅលើដងផ្លូវនិងបានខលហៅឡានស្ទូច មកស្ទូចយកឡានដែលក្រឡាប់នេះទៅយានដ្ធានធ្វើការជួសជុលដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។( ដោយឈឿន ប៊ុនឈី )