ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាមុខសញ្ញាជួញដូរនូវសារធាតុញៀន ដកហូតបានចំនួន១៩កញ្ចប់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកដឹកនាំនិងសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តក្រោមការបញ្ជាពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់មុខសញ្ញាបានចំនួន៤នាក់៖
១-ឈ្មោះ អុក ចន្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន ១កញ្ចប់តូច។
២-ឈ្មោះ នូ ភារះ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(គ្រឿងញៀន៤កញ្ចប់តូច)។ ឃាត់នៅចំណុចនៅភូមិ មហាលាភ ឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។៣-ឈ្មោះ ឃឹម សាមឿន ប្រុស៣០ឆ្នាំនៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(គ្រឿងញៀន១២កញ្ចប់ មធ្យម២កញ្ចប់។ ឃាត់ខ្លួននៅចំណុចភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង។
៤-ឈ្មោះ សុខ សាមីត ប្រុស២៣ឆ្នាំនៅភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង (គ្រឿងញៀន ២កញ្ចប់)។ ឃាត់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកបានបន្តទៀតថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានដកហូតគ្រឿងញៀន១៩កញ្ចប់មធ្យម២កញ្ចប់ ទូរស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿងសម្ភារៈប្រើប្រាស់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបួននាក់បានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀននេះប្រាកដមែន។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី 11 ខែតុលាឆ្នាំ 2024 នេះ៕