(បន្ទាយមានជ័យ ) ៖ នៅល្ងាចថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញពី លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថក្រុង និងអធិការនគរបាលក្រុងសិរីសោភ័ណ បានចុះជួយពន្លត់ភ្លើងដែលកំពុងឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ១ខ្នង ស្ថិតនៅ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អគ្គីភ័យ ដែលឆាបឆេះ ម្ចាស់ផ្ទះមានឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ ៧០ឆ្នាំ ដែលមានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ម្ចាស់ផ្ទះបានរៀបរាបថា ការឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យតែម្តង។
សមត្ថកិច្ច ប្រេីប្រាស់រថយន្ដពន្លត់អគី្គភ័យរបស់អធិការនគរបាលក្រុងសិរីសោភ័ណ ចំនួន ០១គ្រឿង ជួយអន្តរាគមន៍បានទាន់ពេលវេលា ទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយពុំមានការប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃឡើយ៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន