ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនធ្វើការនៅប្រទេសថៃខុសច្បាប់ចំនួន70នាក់ ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ

អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនធ្វើការនៅប្រទេសថៃខុសច្បាប់ចំនួន70នាក់ ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ
ភ្នំពេញ៖ បើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។
លោក កុយ គួង បានបញ្ជាក់ថា «ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧០នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៤ និងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏បានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧២នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា និងត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញផងដែរ៕

kdn

Leave a Reply

Your email address will not be published.