ព័ត៌មានសន្តិសុខសង្គម

ជនរងគ្រោះម្នាក់ចូលក្នុងព្រៃជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវជាន់មីនផ្ទុះ រងគ្រោះយ៉ាងអនោចអធម

 

បន្ទាយមានជ័យ: មានពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងកាលពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នៅចំណុចតំបន់មិនច្បាស់លាស់(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។

នគរបាលបានបញ្ជាក់ថា មុនជនរងគ្រោះបានចូលទៅក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីភ្លាមៗផងដែរ ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃសូមកុំឲ្យដើរចូលក្នុងព្រៃឬក៏រកទំពាំងអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬ កន្លែងមានដាក់ស្លាកសញ្ញាមីននាំឲ្យមានគ្រោះថ្នាក់ដូចករណីបុរសរងគ្រោះខាងលើ៕

 

kdn

Leave a Reply

Your email address will not be published.