ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន ២២គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទទួលអំណោយពីក្រុមការងារស្នងការខេត្ត


បាត់ដំបងៈលោកឧត្តមសេនីយ៍ត្រី អ៊ឹង សុងយូ ស្នងការរង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិឃុំរបស់មង្គល ស្រុកមោងឬស្សី នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ពស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ រូបលោករួមនិង ក្រុមការងារចុះយកអំណោយចែកជូនដល់ប្រជាពលរដ្ឋភូមិកូនក្អែក២ ឃុំរបស់មង្គលស្រុកមោងឫស្សី ។


លោកឧត្តមសេនីយ៏ត្រីបន្តថា ទោះបីអំណោយនេះតិចតួចក្តីក៏បានជួយចែករំលែកនិងរំដោះទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋបាន១គ្រាផងដែរ។

ក្នុងនាមលោកតំណាងឲ្យលោកស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាពប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានផង និងបានពាំនាំយកអំណោយរបស់លោកស្នងការ និងថវិកាផ្ទាល់ខ្លួនចែកជូនដល់ប្រជាពលរដ្ឋចំនួន ២២គ្រួសារ រួមមានអង្ករ ទឹកដោះគោខាប់ នំប៉័ងខាប់ និង ថវិកាមួយចំនួន។

kdn

Leave a Reply

Your email address will not be published.