ព័ត៌មានជាតិ

ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា

 

តាកែវ:កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ រួមជាមួយមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក្រុមការងារកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃសុក្រ ១០ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចមុខផ្សារតាកែវ ស្ថិតភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មន្រ្តីនគរបាលចរាចរណ៏ខេត្តបានឲ្យដឹងថា ពិធីធ្វើឡើងគឺ ដើម្បីជាការពញ្ញាក់ស្មារតីនិងក្រើនរំលឹក
ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកដែលបញ្ជាយានផ្ទាល់ នាំគ្នាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។


មន្រ្តីនគរបាលដដែលបន្តថា ក្នុងយុទ្ធនាការនេះផងដែរក៏មានការចែកជូននូវឯកសារពាក់ព័ន្ធដូចជា៖
– សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
– សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង
– ខិត្តបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍
– ស្ទីកឃ័រចំណាំងផ្លាត ខ្ញុំគោរព សិទ្ធិ ជន ពិការ
-ផ្ទាំងរូបភាពថ្មើរជើងឆ្លងកាត់
– ផ្ទាំងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ
– សេចក្ដីណែនាំស្ដីពីវិធានការការពារជំងឺកូវីដ១៩។ (សាម៉ុន)

kdn

Leave a Reply

Your email address will not be published.