បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ នៅសាលប្រជុំតូច អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីចប់កិច្ចប្រជុំលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានត្រួតពិនិត្យកម្លាំង ដេីម្បីធ្វេីការបែងចែកតួនាទី-ភារកិច្ច ចុះតាមគោលដៅ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអញ្ជេីញមកខេត្តបន្ទាយមានជ័យ៕
ព័
ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ ៊ដោយ ហុីង ចាន់ថន