ព័ត៌មានជាតិ

ប្រតិភូ ក្រសួង ធម្មការនិងសាសនា ចុះពិនិត្យ ស្ថានភាព ទឹកលិច វត្ត អារាម 

 

បន្ទាយមានជ័យ:ស្របពេលនៃទឹកជំនន់ទឹកភ្លៀងនា ឆ្នាំ២០២២ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យមានការលិចលង់ផលដំណាំផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងមាន ការលិចលង់វត្តអារាមសរុបចំនួន ៥៤វត្តនិងបានស្រកចុះវិញចំនួន ៣៤វត្ត រីឯព្រះវិហារគ្រិស្តសាសនាលិចលង់ចំនួន ២០កន្លែង ស្រក់ចុះចំនួន២កន្លែង នៅសល់១៨ន្លែង នាពេលបច្ចុប្បន្នបើគិតត្រឹម ព្រឹកថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ គឺជាសេចក្ដីរាយការណ៍របស់លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខរបស់ប្រតិភូក្រសួងធម្មការនិងសាសនាដែលដឹកនាំដោយ ឯកឧត្ដម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោកជំទាវក្នុងបេសកកម្មចុះពិនិត្យមើលស្ថានភាពវត្តអារាម ដែលរងនូវការប៉ះពាល់ដោយសាទឹកជំនន់ ទឹកភ្លៀងរយៈពេលពីរថ្ងៃទី១៩ ទី ២០ ខែតុលា ឆ្នាំ២០២២។

ឯកឧត្ដមរដ្ឋលេខាធិការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនាចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសូមចូលរួមក្នុងការលំបាក របស់ព្រះតេជគុណដែលបាន ជួបរងគ្រោះដោយសារទឹកជំនន់និងសូមបេីកបេះដូងដោយស្មោះ ចំពោះការអាណិតស្រឡាញ់។

ពិធីជួបសំណេះសំណាល ក៍មានការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចព្រះពោធិវង្ស អំ លឹមហេង គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមផ្ញើនូវការ សាកសួរដល់ញាតិញោមមហាពុទ្ធបរិស័ទទាំងអស់ ជាពិសេសក្នុងក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែជួបនូវការលំបាកនិងកំពុងជួបគ្រោះធម្មជាតិ ប្រកបដោយសមានចិត្តនិងការសោកស្ដាយយ៉ាងពន់ពេក ជាសត្យានុម័ត សេចក្ដីទុក្ខរបស់ញាតិញោមគឺជាសេចក្ដីទុក្ខរបស់ព្រះសង្ឃផងដែរ ព្រោះថាឆ្នាំងបាយរបស់ព្រះសង្ឃ គឺស្ថិតអាស្រ័យលើញាតិញោមពុទ្ធបរិស័ទ។

ពិធីជួបសំណេះសំណាលនេះផងដែរឯកឧត្ដម នរៈ រតនវឌ្ឍនោ និងលោកជំទាវ បានចូលរួមចំណែកឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីចូលរួមដល់វត្តដែលការលិចលង់ អំណោយមាន ក្នុង ១វត្ត ទទួលបានអង្ករ ១០០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យូរ និងថវិកាមួយចំនួនផងដែរ៕

 

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.