បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកីឡាករទូក”ង”អធិរាជ ឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ ដែលជាទូក”ង”តំណាងឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មុនចេញដំណើរទៅប្រណាំងទូក”ង”កងរាជអាវុធហត្ថទូទាំងប្រទេស នៅខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជូនពរដល់កីឡាករទូក”ង” ចំនួន៣៧នាក់ ដែលត្រូវត្រៀមចេញទៅប្រកួត សូមឱ្យទទួលបានជ័យជម្នះ នាំជ័យលាភី ជូនកងរាជអាវុធហត្ថ ក៏ដូចជាកិត្តិយសសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូល ។ ជាមួយគ្នានោះលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានឧបត្ថម្ភ ឯកសណ្ឋានជូនដល់កីឡាករ រួមនឹងសម្ភារៈមួយចំនួនផងដែរ៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន