ឧត្តរមានជ័យ:ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនអគ្គស្នងការនគរបាលជាតិបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនៅក្នុងបរិវេណអធិការស្រុកចុងកាល់នារសៀល ថ្ងៃទីទី១៦ខែសីហាឆ្នាំ២០២៣ លោកឧត្តមសេនីយ៏ទោ ហួតសុធី ស្នងការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ បានជម្រុញឱ្យមន្រ្តីនគរបាលទាំងអស់បំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវក្រោយពីបានទទួលតួនាទីភារកិច្ចក្នុងថ្ងៃនេះហើយទៅថ្ងៃមុខមន្ត្រីនគរបាលគ្រប់រូបនៅតែកាន់ជំហរខិតខំប្រឹងប្រែងបន្តការងារនៅក្នុងមូលដ្ឋានឲ្យបានល្អជាប្រចាំពិសេសត្រូវតែចូលរួមសហការជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តថែរក្សាការពារសន្តិសុខជូនប្រជាពលរដ្ធភូមិឃុំមានសុវត្ថិភាពជាងនេះទៅទៀតចូលរួមធ្វើវេទិការផ្សព្វផ្សាយតាមសាលារៀនអប់រំណែនាំប្រជាពលរដ្ធក្នុងការធ្វើចរាចរណ៏តាមដងផ្លូវនៅពេលបើកបរម៉ូតូឲ្យពាក់មួកសុវត្ថិភាពបើអ្នកបើកបររថយន្តសូមឲ្យពាក់ខ្សែក្រវ៉ាត់ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ជាយក្សថាហេតុ។
ឯកឧត្តមស្នងការខេត្តក៏បានលើកឡើងបន្ថែមថាក្នុងនាមជាមន្ត្រីនគរបាលជាតិត្រូវគោរពនូវវិន័យច្បាប់របស់កងកម្លាំងនគរបាលជាតិលេខ០០៦ ជាប់ជាប្រចាំ ជាងនេះទៅត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាយកចិត្តទុកដាក់ លើឧទាហរណ៍ខាងបច្ចេកវិទ្យាស្មាតហ្វូនដើម្បីផ្តិតយករូបភាពអំពីសកម្មភាពដែលកើតមានឡើងរាយណ៏ការជូនថ្នាក់លើជាបន្តបន្ទាប់ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តមស្នងការក៏បានណែនាំនឹងប្រាប់នូវគន្លឹះសំខាន់ៗហើយដាក់បទបញ្ជាផ្ទាល់ទៅលោកអធិការក្រុងស្រុកទាំង៥ចំណុះឱ្យស្នងការខេត្តត្រូវចូលរួមផ្សព្វផ្សាយបិទនូវបំរាមហាមឃាត់តាមអាហារដ្ធានផ្ទះសំណាក់ផ្ទះជួលបន្ទប់ខារ៉ាអូខេដើម្បីឲ្យម្ចាស់ទីតាំងសហការដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗមានដូចជា។
ទី១/ការយកកុមារឲ្យចូលធ្វើការងារអាយុក្រោមអាយុ១៨ឆ្នាំ។ទី២/ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីភេទនិងពលកម្មលើកុមារ។ទី៣/ការប្រើប្រាស់រូបភាពអាភាសមិនល្អប៉ះពាល់ដល់សង្គម។ទី៤/ការប្រើប្រាស់គ្រឿងញៀននិងចរាចរណ៏ជួញដូរថ្នាំញៀនហើយនិងហាមឃាត់ការប្រើប្រាស់អាវុធខុសច្បាប់។ទី៥/ទប់ស្កាត់ការប្រើអំពើហិង្សានៅក្នុងគ្រួសារលើស្ត្រីនិងកុមារជាដើម។ល។
គួររំលឹកថាអ្វីដែលចម្លែកនឹងគួរឲ្យចាប់អារម្មណ៏បំផុតទៀតនោះនៅស្នងការនគរបាលខេត្តឧត្តរមានជ័យក៏ដូចជាតាមបណ្តាលអធិការក្រុងស្រុកទាំង៥បូករួមទាំងទីបញ្ជាការនគរបាលការពារវរព្រំដែនគោកទាំង២ឯកឧត្តមស្នងការតែងតែអប់រំណែនាំដល់មន្ត្រីនគរបាលជាតិគ្រប់រូបនៅពេលច្រៀងបទគោរពទង់ជាតិចប់រួចហើយតែងតែឲ្យមន្ត្រីនគរបាលច្រៀងបទពង្សាវតាខ្មែររៀងរាល់ពេលនឹងគ្រប់កម្មវិធីជានិច្ចផងដែរ។(ដោយឈឿន ប៊ុនឈី)