ខេត្តឧត្តរមានជ័យ:សមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យបានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យថ្មី ដែលមានទីតាំង ស្ថិតនៅត្រង់ចំណុចភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០២៤
ម្សិលមិញនេះតែម្តង។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង/ស្រុក ចៅសង្កាត់ មេឃុំ ទាំង២៤ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើនរូបទៀត។
គួររំលឹកថា សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងដោយមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើអោយបងប្អូន អតីតយុទ្ធជន របស់យើង មានស្ថានភាពជីវភាព ប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈការសាងសង់ផ្ទះជូនសមាជិកគ្រួសារអតីតយុទ្ធជនក្រីក្រ ការចុះសួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងជុំរុញ ដល់ការបើកផ្តល់ប្រាក់បេឡាមរណៈ សង្គ្រោះ ប្រាក់ធានារ៉ាប់រងសង្គម បានទាន់ពេលវេលាតម្រូវការចាំបាច់ របស់ពួកគាត់ និងបានតម្លើងប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែជាបន្តបន្ទាប់ សម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ ក្នុងក្របខណ្ឌគោលនយោបាយប្រព័ន្ធគាំពារ សង្គម ចូលរួមកាត់បន្ថយនូវភាពក្រីក្រ ដែលយើងត្រូវយកចិត្តទុកដាក់អោយកាន់តែខ្លាំងតែម្តង។
សូមជម្រាបថា នៅក្នុងពិធីទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនឹងក្រុងពលី ដើម្បីសាងសង់ទីស្នាក់ការថ្មីនៅព្រឹកថ្ងៃដដែលនេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៏ កិត្តិសង្គហបណ្ឌិតគន់គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជាអំណោយទៅដល់បងប្អូនដែលជាអតីតយុទ្ធជនមកពីតាមបណ្តា ឃុំ ក្រុង ស្រុក ជាគ្រឿងឧបភោគ បរិភោគ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ ថវិការក្នុងម្នាក់ៗ៥មុឺនរៀល នឹងសភារ:ជាច្រើនទៀតផងដែរ។ ( ដោយឈឿន ប៊ុនឈី )