ព័ត៌មានសន្តិសុខសង្គម

ឡានវ៉េអងខ្នាតយក្យបើកលឿនហើយវ៉ាជែងគ្នាបានរ៉េចង្កូតចូលស្នាមភ្លោះផ្អើលដល់អ្នកភូមិ

 

ឧត្តរមានជ័យ:ឡានធុនធំប្រភេទវ៉េអងខ្នាតយក្យដឹកស្រូវ១គ្រឿងពាក់ស្លាកលេខកំពង់ចាម 4A.0537បើកក្នុងស្ថានភាពលឿនហើយបានវ៉ាជែងគ្នា រ៉េចង្កូតបណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះទាំងកម្រោលបិះបុកចូលផ្ទះប្រជាពលរដ្ធបង្កការភ្ញាក់ផ្អើលទៅដល់អ្នកភូមិនាំគ្នាចេញមកមើលយ៉ាងព្រោងព្រាត ។ដែលករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០២៤នេះ។

សាក្សីកន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញឡានធុនធំនោះបើកយ៉ាងលឿនស្លេវទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើឡានបើកវ៉ាជែងគ្នា រ៉េចង្កូតធ្លាក់ចូលប្រឡាយទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាតតែនេះពិតជាសំណាងល្អមួយក្នុង១ពាន់គ្រោះថ្នាក់ហើយដោយពុំមានបង្កប៉ះពាល់ដល់អ្នកធ្វើដំណើរដ៏ទៃផ្សេងទៀតនោះ។

គួររំលឹកថា ក្នុងហេតុការណ៏ករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរ បើយោងតាមការបញ្ជាក់ពីអ្នកបើកបរផ្ទាល់ដោយមិនបានប្រាប់ពីអត្តសញ្ញាណឈ្មោះអះអាងប្រាប់ឲ្យដឹងថា មូលហេតុ មកពីគាត់បើកគេចជាមួយនឹងឡានផ្សេងទៀត ដោយបើកបរបញ្ច្រាសទិសគ្នាលើដងផ្លូវស្ថិតនៅត្រង់ចំណុចខាងលើទើបបានជាឡានធ្លាក់ចូលស្នាមភ្លោះបែបនេះតែម្តង។

សូមជម្រាបថា ក្រោយពីកើតហេតុរួចខាងតៃកុងក្រុមហ៊ុនបានខលហៅឡានផ្សេងមកជួយអូសសណ្តោងឡានដែលធ្លាក់ចូលស្នាមភ្លោះដើម្បីយកទៅយានដ្ធានធ្វើការជួសជុលនឹងបានសាងនៅថ្ងៃដដែលនេះ។( Bun Chhy )

kdn

Leave a Reply

Your email address will not be published.