ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សកម្មភាពចុះណែនាំរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង (មានវីដេអូ)

សកម្មភាពចុះណែនាំរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង:លោក អ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលរបាយ
ការណ៍ពីសាលាក្រុង និងបណ្តាញសារពត៌មានមួយចំនួនក្នុងស្រុក ក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមភោជនីយ
ដ្ឋាន អាហារដ្ឋាន ក្នុងភូមិសាស្រ្ត ក្រុងបាត់ដំបងភ្លាមៗ។

លោកបន្តថា ជាលទ្ធផល អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការជាបណ្តោះ
អាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ។ នារាត្រីនេះផងដែរ ក្រុមការងារបានសង្កេតឃើញថាមានសភាពស្ងប់ស្ងាត់មិនអ៊ូអរ។ ក្រុមការងារក៏បានណែនាំដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឱ្យបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ៣ការពារ ៣កុំ ហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ។

លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការអង្កេតនេះដែរ ក្រុមការងារក៏បានអង្កេតឃើញថា ភោជនីយដ្ឋាន ដឹ ឡាយអិន សោន ស្ថិតក្នុងភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានភាពមិនប្រក្រតីក្នុងដំណើរការអាជីវកម្មដូចជា:

១. ការបើកដំណើរការភោជនីយដ្ឋាន ដែលមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងខុសទៅនឹងសេចក្តីសម្រេចខេត្ត (បើកទទួលភ្ញៀវរហូតដល់ម៉ោងពីរភ្លឺ)
២. ការអនុញ្ញាតឱ្យភ្ញៀវចូលទទួលសេវាកម្ម លើសពីសមត្ថភាពផ្ទុក ខុសពីគោលការណ៍របស់វិធានសុវត្ថិភាពទេសចរណ៍។
៣. ការដំណើរការអាជីវកម្មមានភាពមិនប្រក្រតីដូចជាមានយានយន្តច្រើន តែមនុស្សតិច និងគ្រប់បន្ទប់ខារ៉ាអូខេមានសភាពស្អាតល្អ (មិនមានធូលី ដូចបន្ទប់មិនបានប្រើប្រាស់)។

លោកប្រធានបានបញ្ជាក់ទៀតថា ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មន្ទីរទេសចរណ៍សូមស្នើសុំបិទផ្អាកដំណើរការអាជីវកម្មភោជនីយដ្ឋានខាងលើជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

kdn

Leave a Reply

Your email address will not be published.