ព័ត៌មានជាតិ

អភិបាលខេត្ត ជម្រុញឱ្យគណៈបញ្ជាការឯកភាពស្រុក ខិតខំរក្សាសុខសន្តិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

 

បាត់ដំបង៖  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជម្រុញឱ្យប្រធានគណៈបញ្ជាការឯកភាពស្រុក ដែលមានមេបញ្ជា ការកងរាជអាវុធហត្ថស្រុក អធិការស្រុក យោធាស្រុក ដែលជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចូលរួមធ្វើយ៉ាងណាត្រូវខិតខំរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋពិសេសក្តាប់ឱ្យបាននូវសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់ឱ្យទាន់ពេលវេលាកុំឱ្យមានការញុះញុងព័ត៌មានមិនពិត។

ឯកឧត្តម បានបញ្ជាក់ទៀតថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់អំពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង០៩ចំណុច ដោយផ្តោតសំខាន់ទៅលើការខិតខំធ្វើយ៉ាងម៉េចបង្ក្រាបបញ្ហាគ្រឿងញៀន ជាពិសេសបញ្ហាល្បែងស៊ីសង បើកើតមានទីកន្លែងណាគឺត្រូវទទួលខុសត្រូវ ហើយបើមានខ្នងបង្អែកបង្ក្រាបមិនបានសូមរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត ព្រោះល្បែងស៊ីសងវានាំឱ្យមានគ្រោះថ្នាក់ដល់សង្គម

ជាតិយើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកសង្កែ នារសៀលថ្ងៃទី១២ ខែកញ្ញ ឆ្នាំ២០២២ នៅសាលាស្រុកសង្កែ។

សូមបញ្ជាក់ផងដែរថា លោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកសង្កែ ជំនួសលោក សុខ ហឿន ដែលត្រូវទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង , លោក ប៉ោក រ៉ា ពីអភិបាលរងស្រុកគាស់ក្រឡ ទៅជាអភិបាលរងស្រុកសង្កែ , លោក គ្រឿម រដ្ឋា ពីអភិបាលរងស្រុករុក្ខគីរី ទៅជាអភិបាលរងស្រុកសង្កែ , លោក ហែម សុភ័ក្ត្រ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុករុក្ខគីរី , លោក ឌី ពៅ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុកគាស់ក្រឡ , លោកស្រី ឌី សាម៉េត ពីអភិបាលរងស្រុករតនមណ្ឌល ទៅជាអភិបាលរងស្រុកសំឡូត៕

#ដោយលោកអ៊ន អឿម

kdn

Leave a Reply

Your email address will not be published.