ព័ត៌មានជាតិ

ពិធី«បើកកម្មវិធីវោហារឆ្នើម»ការប្រកួតប្រជែងនិយាយភាសា​អង់គ្លេសជាសាធារណៈសម្រាប់សិស្សវិទ្យាល័យ ខេត្តបន្ទាយ​មានជ័យ​

បន្ទាយមានជ័យ:កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង​កីឡា និងលោកជំទាវ កែវ សួនសុភី សហស្ថាបនិកកម្ម​វិធី «វោហាឆ្នើម» និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ​រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាល​រងខេត្ត ប្រធានក្រុមការងារអភិវឌ្ឍន៍ខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធាន អនុប្រធានមន្ទីរ អ​ង្គភាពនានាជុំវិញខេត្ត ព្រមទាំង លោកគ្រូ អ្នកគ្រូ ប្អូនៗ បេក្ខជន បេក្ខនារី​បានចូលរួម​។​

គោលបំណងដែលរៀបចំកម្មវិធីនេះគឺដើម្បីស្វែងរកអ្នកមានសមត្ថភាព ,ក្លាហាន,ពង្រឹងសមត្ថភាពភាសា​អង់គ្លេស អាចទំនាក់ទំនងក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថានេះគឺជាលើកទី ៣ ហើយដែលកម្មវិធីបានរៀបចំ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង «កម្រិតសមត្ថភាព ប៉ិនប្រសប់នៃការប្រើភាសាអង់គ្លេសចំណេះដឹងទូទៅមិនចាញ់អ្នកទីក្រុង»។

សកលវិទ្យាល័យ​ជាតិ​មានជ័យ ព្រឹកថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ​២០២២។

kdn

Leave a Reply

Your email address will not be published.