ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាល ខេត្តបាត់ដំបង ចុះប្រតិបត្តិកាបង្ក្រាប ករណី ហិង្សា ក្នុងក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានចំនួន១០ នាក់ អនុវត្តតាមច្បាប់ៈ

កម្លាំងនគរបាល ខេត្តបាត់ដំបង ចុះប្រតិបត្តិកាបង្ក្រាប ករណី ហិង្សា ក្នុងក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានចំនួន១០ នាក់ អនុវត្តតាមច្បាប់ៈ
_______________________
ខេត្តបាត់ដំបងៈដោយអនុវត្តតាម បទបញ្ជា ផ្ទាល់ ពី លោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់ណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅ ថ្ងៃចន្ទ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៨:៣០ នាទី នៅ ចំណុច ភូមិ ព្រែកតាតន់ សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក កោ ស៊ុន កាំង ជា នាយ ការិយាល័យ និង កម្លាំង អធិការ ដ្ឋាន នគរ បាល ក្រុង បាត់ដំបង ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ដោយសារ មរណៈ ភាពនៃ ជនរងគ្រោះ ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ០២ ក្រុម មាន ចំនួន ១០ នាក់ មក កាន់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលមានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ ថាវ វុត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកតាតន់ សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សែម វិរ: ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៣-ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៤-ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៥-ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៦-ឈ្មោះ លី ថុនា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ គោកក្តួច ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៧-ឈ្មោះ សុក ប៊ុន ទិត្យ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៨-ឈ្មោះ វ៉ាន់ ហុកហេង ហៅ ស្រួច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៩-ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
១០-ឈ្មោះ សឺន សិទ្ធិ សក័ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានឲ្យដឹងថាកាល ពី ថ្ងៃអាទិត្យ.ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ប្រហែល ២២:៤០ នាទី នៅ ចំណុច ក្រុមទី ២២ ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជនសង្ស័យ ទាំង ០២ ក្រុម ខាងលេី បាន ធ្វេី សកម្មភាព ប្រេីប្រាស់ កាំបិត ដំបង និង ដុំថ្ម កាប់ វាយ និង គប់ ទៅ លេី ជនរងគ្រោះ ឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង បណ្តាល ឲ្យ ស្លាប់ នៅ ពេល ដែល បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ។
*វត្ថុតាង ដកហូត បានរួម មានៈ
– ដំបង ដែក មាន រាង បួន ជ្រុង ប្រវែង ៧០សង់ទីម៉ែត្រ ០១ ដេីម , កាំបិត ដែក មាន ដង ឈេី ប្រវែង ៩០ សង់ទីម៉ែត្រ ០១ ដេីម , ម៉ូតូ ម៉ាក ហុងដា វេវ ពណ៌ ស គ្មា ន ស្លាកលេខ ចំនួន ០១ គ្រឿង
បច្ចុប្បន្ន នគរបាលការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។

kdn

Leave a Reply

Your email address will not be published.