ព័ត៌មានសេដ្ឋកិច្ច

ស្រូវជាច្រើនហិកតាប្រឈមការលិចលង់ដោយសារជំនន់ទឹកភ្លៀង ត្រូវអាជ្ញាធរខេត្តចុះជួយច្រូត

បន្ទាយមានជ័យ​ ៖​ ស្រូវជាច្រើនហិកតាដែលប្រឈមនិងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរខេត្តចុះជួយច្រូតកាត់ជូនប្រជាកសិករចំនួន១គ្រួសារដែលរងគ្រោះខ្លាំងជាងគេ។

អាជ្ញាធរមូលដ្ឋានភូមិសង្កាត់បានឱ្យដឹងថា ស្រែស្រូវរបស់ប្រជាកសិករដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង​នោះ មានចំនួន២ហិកតា​ ដែលទុំអាចច្រូតបានហើយ ត្រូវប្រឈមការលិចលង់ខូចខាតទាំងស្រុងផងនោះ ខ្វះកម្លាំងពលកម្មចុះជួយច្រូតកាត់ឱ្យបានទាន់ពេលវេលា ទើបអាជ្ញាធរខេត្តចុះជួយច្រូតជូនពួកគាត់តែម្តង។

ឥត

សូមបញ្ជាក់ដែរថា សកម្មភាពនេះដឹកនាំដោយ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ​ មានកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ដោយផ្ទាល់ រួមមាន​ ៖​ អធិការនគរបាលក្រុង​ មូលដ្ឋានអាវុធហត្ថក្រុង​ តំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ជឹម​ ប៊ុន​អាន​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​ ចៅសង្កាត់ ចុះជួយច្រូតស្រូវផងដែរ។

ហេតុការណ៍ចុះជួយច្រូតនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២២ មានទីតាំង ស្ថិតនៅសង្កាត់ភ្នៀត​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

kdn

Leave a Reply

Your email address will not be published.