ព័ត៌មានសេដ្ឋកិច្ច

ទីផ្សារពោតក្រហមកើនឡើងជាងឆ្នាំមុន កសិករទទួលយកបាន

 

បាត់ដំបង:បើប្រៀបធៀបនិងឆ្នាំ២០២១តម្លៃពោតក្រហមខុសគ្នាជិត២បាត ដែលកាលពីឆ្នាំ២០២១តម្លៃពោតក្រហមស្ងួតក្នុង១គីឡូក្រាមត្រឺមតែ៤,៥បាតកន្លះទៅ៤,៨បាតនៅឆ្នាំ២០២២នេះតម្លៃពោតក្រហមស្ងួតក្នុង១គីឡូក្រាមបានកើនឡើងដល់តម្លៃ៥,៥បាតកន្លះទៅ៦,៥បាត។

 

នេះបើតាមការឱ្យដឹងពីលោក នាក់ សំណាង អាយុ៤៥ឆ្នាំរស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាឈ្មួញកណ្តាលដែលប្រមូលទិញពោតពីកសិករដឹកចូលស្តង់នាំចេញទៅលក់នៅប្រទេសថៃកាលពីថ្ងៃទី៥.៦តុលាឆ្នាំ២០២២នេះ។

 

លោកបន្តថា ដោយសារឈ្មួញថៃទិញក្នុងតម្លៃខ្ពស់លោកក៏ទិញពីកសិករក្នុងតម្លៃខ្ពស់ដែរ ទូទាត់ថ្លៃដឹកជញ្ជូនផងសល់បានតិចតួចដែរ។បើយើងទិញតម្លៃទាបលក់បានខ្ពស់ជាន់តម្លៃកសិករទាបពេកពួកគាត់និងបោះបង់ការដាំដុះ។ដើម្បីលើកទឹកចិត្តដល់កសិករឱ្យខិតខំដាំដុះបន្តទៀត រកប្រាក់ ចំណូលចិញ្ចឹមជីវភាពគ្រួសារបានប្រសើរឡើង។

លោក នាក់ សំណាង បន្តទៀតថា ការប្រមូលទិញពោតដឹកចូលស្តង់ក្នុង១ថ្ងៃៗរាប់រយតោនពោតស្ងួតល្អទិញតម្លៃខ្ពស់ ពោតនៅសើមទិញតម្លៃទាបបន្តិចដើម្បីចូលស្តង់សម្ងួតទៀតទើបដឹកចេញទៅលក់នៅប្រទេសថៃ ដល់រដូវដំឡូងមីលោកប្រមូលទិញដំឡូងមីទៀត។ហើយពោតក្រហមឆ្នាំនេះកសិករដាំដុះប្រហាក់ប្រហែលនិងឆ្នាំមុនៗដែរ។

 

កសិកររស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ឆ្នាំនេះកសិករក្នុងភូមិដាំដុះពោតក្រហមតិចជាងឆ្នាំមុនពួកគាត់បានងាកទៅដាំដំឡូងមីច្រើនជាង។ហើយការដាំដុះពោតក្រហមឆ្នាំនេះក៏មិនសូវបានផលល្អដែរដោយសារភ្លៀងធ្លាក់មកជោគជាំពេក ហើយមានជំនន់ទឹកភ្លៀងលិចលង់ផងដែរ ធ្វើឱ្យពោតមិនសូវទទួលបានផលល្អទេ ល្អតែកន្លែងណាដីទួលទឹកមិនលិច ។ប៉ុន្តែតម្លៃពោតឆ្នាំនេះល្អជាងឆ្នាំមុនបានតែ៤,៨បាត.ឆ្នាំនេះ៦,៥បាតពោតស្ងួត។

 

kdn

Leave a Reply

Your email address will not be published.