ព័ត៌មានជាតិ

អភិបាលខេត្តឧត្តរមានជ័យ-ទទួលសម្ភារបរិក្ខាវជ្ជសាស្រ្តនិងម៉ូតូ៥០គ្រឿងពីអង្គការ GIZ

 

ឧត្តរមានជ័យ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល សម្ភារបរិក្ខារវជ្ជសាស្ត្រនិង ម៉ូតូ ចំនួន៥០គ្រឿងជូនដល់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ក្រោមការជួយឧបត្ថម្ភគាំទ្រពី អង្គការ GIZ ។

ក្នុងនោះផងដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការGIZ ជាម្ចាស់ជំនួយដែលបានចូលរួមចំណែកមួយផ្នែកធំជួយដល់រាជរដ្ឋាភិបាលនិងសង្គមជាតិក៏ដូចជាការខ្វះខាតនិងទុក្ខលំបាកខ្លះរបស់រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តនូវមធ្យោបាយធ្វើដំណើរទៅមករបស់បុគ្គលិកពេទ្យក្នុងការបំរើសេវាកម្មក្នុងអង្គភាពពេទ្យជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តក្រើនរំលឹកដល់មន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅពេលបានម៉ូតូជាមធ្យោបាយធ្វើដំណើរហើយត្រូវថែរក្សាប្រើប្រាស់ជាប្រយោជន៏រួមនិងថែរក្សាឱ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែរជួយដល់សង្គមជាតិនិងប្រជាពលរដ្ឋ។

លោកឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ត្រីពេទ្យទាំងអស់ខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ជាទីបំផុត និងថែរក្សាឲ្យបានល្អ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.