ព័ត៌មានជាតិ

ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣សែននាក់ ដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣នេះ មានការកើនឡើង

 

ខេត្តប៉ៃលិន ៖ ចាប់តាំងពីថ្ងៃទី០១ នៃបុណយចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ថ្ងៃទី០៣ គេសង្កេតឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាចូលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ជាពិសេសរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលធ្វើឱ្យអាជីវករ លក់ដូរនៅតាមដងផ្លូវស្ទើរតែរកពេលសម្រាកគ្មាននោះឡើយ។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពេលនេះ មានការខុសប្លែកពីឆ្នាំមុនៗ ខណ:ភ្ញៀវបាននាំគ្នាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ លើសពីនេះ ក៏មានភ្ញៀវទេសចរអន្តរជាតិចូលមកលេងកម្សាន្តផងដែរ។ មិនថា ពេលថ្ងៃ ឬពេលយប់នោះទេ ភ្ញៀវធ្វើដំណើរតាមដងផ្លូវយ៉ាងហូរហែ ខណ:ដែលនៅតាមដងផ្លូវមានការជះទឹក និងប៉ាតម្សៅយ៉ាងសប្បាយរីករាយ រវាងអ្នកភូមិជាមួយនឹងភ្ញៀវដែលបើកបរម៉ូតូ និងរថយន្តលេងតាមដងផ្លូវ។ ជាពិសេស អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំការលេងរាំកម្សាន្តសប្បាយ ការលេងល្បែងប្រជាប្រិយ នៅត្រង់កន្លែង សង្ក្រាន្តទាំង៤កន្លែងទូទាំងខេត្តប៉ៃលិន។


បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ រយ:ពេល៣ថ្ងៃនៃឱកាសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិ សរុបមាចំនួន៣៨៧,៨០៥នាក់។ លើសពីនេះ មានភ្ញៀវទេសចរអន្តរជាតិ សរុបមានចំនួន ៨.២៥០នាក់។ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមានចំនួន ៣៩៦,០៥៥នាក់ ដែលតួលេខនេះ បានកើនឡើងរហូតដល់១៦៧.៦៦%។

ដូច្នេះនៅខេត្តប៉ៃលិននាឱកាសបុណ្យចូលឆ្នាំថ្មី២០២៣នេះ មានភ្ញៀវចូលមកដើរលេងកម្សាន្តគួរឱ្យកត់សម្គាល់៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.