អ្នកកាសែតរងគ្រោះ ០៩នាក់ នាំគ្នាមកប្តឹងលោក ហង្ស ចក្រា ប្រធានស្តីទី និង លោក ទេស វិបុល អតីតប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅទីស្នាក់ការសមាគម នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ ដើម្បីឱ្យជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជូនពួកគាត់ដែលបានអះអាងថា ត្រូវបានបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយ ដំបង និងកាំបិត បានកាប់វ៉ៃដំឱ្យរងរបួសធ្ងន់ធ្ងរ និងប្លន់យកទូរស័ព្ទដៃ លុយ មាស អស់ជាច្រើន នៅ ចំណុចក្បែរសង្វៀនជល់មាន់ មាន ទីតាំងនៅ ភូមិ ត្បែង ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ កាលពីរសៀល ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១។
ក្រោយទទួលពាក្យបណ្តឹង លោកប្រធានស្តីទីសមាគម ប្តេជ្ញានឹងខិតខំជួយបងប្អូនអ្នកកាសែតរងគ្រោះអោយទទួលបានយុត្តិធម៌៕
Related Articles
ក្រោយជំនន់ទឹកភ្លៀងដំណាំកសិកម្មទទួលរងការប៉ះពាល់ និងខូចខាត ជាច្រើនហិកតា
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានរៀបរាប់បញ្ជាក់ស្តី ពីផ្ទៃដីដែលទទួលរងផលប៉ះពាល់ និងការខូចខាតដំណាំកសិកម្មរបស់កសិករដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន គិតត្រឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រោយពីជំនន់ទឹកភ្លៀងបានហូរធ្លាក់ចុះពីលើភ្នំបន្តជនលិចដំណាំដាំដុះរបស់ប្រជាកសិករនៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅអ៊ខូចខាតអស់ជាច្រើនហិកតា។ ប្រភពព័ត៌មានបន្តទៀតថា បើយោងតាមការចុះស្រង់ទិន្នន័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានបង្ហាញនូវការទទួលរងផលប៉ះពាល់ និងខូចខាតដំណាំរបស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងច្រើនហិកតា គួរឱ្យកត់សម្គាល់។ ប្រភពបញ្ជាក់ ទៀតថា បើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ផ្ទៃដីដាំដុះបន្លែ ដំណាំកសិកម្ម ដែលរងផលប៉ះពាល់ និងខូចខាត ដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិនរួមមានៈ បើបូកយោងសរុប (បញ្ជាក់ផ្ទៃដីខូចខាត និងប៉ះពាល់អាចកើនឡើង ក្នុងករណីមានជំនន់ទឹកភ្លៀងបន្ត) ដូចជា ៖ ដំណាំស្រូវប៉ះពាល់ចំនួន៤៩ ហិកតា (ទទួលរងការខូចខាត ០ហិកតា […]
ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីនៃមន្ទីរសាធារណៈការ ចុះធ្វើការអប់រំផ្សព្វផ្សាយយុទ្ធនាការ ស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ជូនដលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងបងប្អូន ដែលចូលមកដុតធូបទៀន បួងសួងសុំសេចក្តីសុខ ចំរើន នៅមុខអាស្រមរូបសំណាក់លោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមជាមួយមន្ត្រីសុវត្ថិភាពចរាចរណ៍ ព្រមទាំងយុវជនកាកបាទ ក្រហមកម្ពុជា យុវជនស.ស.យ.ក ខេត្ត បានបើកយុទ្ធនាការនេះឡើង ដើម្បីជាការក្រើនរម្លឹក និងលើកទឹកចិត្ត ដល់ប្រជាព លរដ្ឋទាំងអស់ […]
ប្រជាពលរដ្ឋសាទរចំពោះអាជ្ញាធរក្រុងបាត់ដំបងដែលបានចុះរៀបចំសណ្ដាប់ធ្នាប់ជូនដល់ពួកគាត់
បាត់ដំបង:ប្រជាពលរដ្ឋចំនួន០២គ្រួសារបានសាទរចំពោះកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ពួកគាត់លើដីចំណីផ្លូវសាធារណៈដើម្បីសម្រួលក្នុងការធ្វើដំណើរចេញចូលលំនៅដ្ឋានរបស់ពួកគាត់បានស្រួល។ សកម្មភាពចុះរៀបចំសណ្ដាប់ធ្នាប់នេះធ្វើឡើងនៅព្រឹកថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០២៤ នេះនៅត្រង់ចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។ លោក ប៉ច សុភាព អនុប្រធានការិយាល័យនីតិកម្មសាលា ក្រុងបាត់ដំបងបានឱ្យដឹងថា ដោយមានលិខិតស្នើសុំជួយធ្វើអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួនមួយគ្រួសារកាលពីថ្ងៃទី២២ខែមករាឆ្នាំ ២០២៤ បានស្នើសុំឱ្យអាជ្ញាធរក្រុងបាត់ដំបងជួយចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ពួកគាត់ដើម្បីធ្វើដំណើរចេញចូលលំនៅឋានបានស្រួល។ មន្ត្រីដដែលបានបន្តទៀតថា ដោយមានការណែនាំចង្អល់បង្ហាញពីលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងបានចុះរៀបចំជូនដល់ពួកគាត់ដោយទទួលបានលទ្ធផលជោគជ័យឈ្នះឈ្នះទាំងអស់គ្នាដោយគ្មានអ្នកចាញ់នឹងអ្នកឈ្នះឡើយ។ដើម្បីសម្រួលផ្លូវដែលតែងតែចង្អៀតមិនអាចចេញចូលលំនៅដ្ឋានរបស់ពួកគាត់បានស្រួលនោះ។ លោកបន្តថា ពួកគាត់ទាំងពីរគ្រួសារបានទទួលយល់ព្រមឯកភាពគ្នាសម្បទានឱ្យគ្នាទៅវិញទៅមកដោយសម្រួលបើកផ្លូវដែលកន្លងមកបានដាក់ដុំថ្មនិងធុងទឹកកកលើដីចំណីផ្លូវលំបាកធ្វើដំណើររបស់ភាគីម្ខាងទៀតដើម្បីបើកផ្លូវឱ្យបានទូលាយងាយស្រួលអ្នកផ្ទះម្ខាងទៀតបានចេញចូលស្រួលផងដែរ។ លោកបន្តថា កិច្ចអន្តរាគមន៍ដឹកនាំកម្លាំងចុះរៀបចំនេះមានចំនួនគ្មាជាង ១០ នាក់រួមនឹងភាគីម្ចាស់ផ្ទះសងខាងបានចូលរួមទាំងអស់គ្នាដោយក្តីសប្បាយរីករាយនិងបានទទួល យល់ព្រមផ្ដិតមេដៃរៀងៗខ្លួនហើយបានធ្វើកិច្ចសន្យាបញ្ចប់នៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០២៤ ដដែលនេះ។ លោកឈឿន សុផាត អាយុ ៦០ ឆ្នាំនិងក្រុមគ្រួសារបានត្រេកអរជាខ្លាំងនិងសូមថ្លែងអំណរគុណចំពោះលោកលាងវាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាគ្រួសារលោក ដោះស្រាយបានទាន់ពេលវេលា។ លោកឈឿន សុផាត បានបន្តទៀតថា លោកទើបតែដាក់លិខិតអន្តរាគមន៍រយៈពេលប៉ុន្មានជាង ១០ថ្ងៃប៉ុណ្ណោះ ក្រុមការងារសាលាក្រុងបាត់ដំបងបានចុះមកជួយសម្របសម្រួលនិងដោះស្រាយជូនដល់ពួកគាត់តែម្ដង។លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនពរលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងក្រុមការងារទាំងអស់ទទួលបាននូវសុខភាពល្អនិងសម្រេចភារកិច្ចការងារបានជោគជ័យបន្តទៀតដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរស់នៅដោយក្តីសុខសប្បាយទាំងអស់គ្នា។