ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

អញ្ជើញបើកកិច្ចប្រជុំស្តីពីការពិនិត្យ ការដឹកជញ្ជូន ការធ្វើអាជីវកម្មធនធានរ៉ែ នៅក្នុងស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម

(ខេត្តកណ្ដាល)ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងប្រធានមន្ទីជំនាញពាក់ព័ន្ធជុំវិញខេត្តកណ្តាល មានការចូលរួមដោយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការពិនិត្យ ការដឹកជញ្ជូន ការធ្វើអាជីវកម្មធនធានរ៉ែ នៅក្នុងស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម មានការចូលរួមដោយ៖ លោកប្រធានការិយាល័យជំនាញជុំវិញស្រុក លោក លោកស្រីអាជ្ញាធរឃុំ ភូមិ ទាំង៣ឃុំបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរអាជីវកម្ម រ៉ែ ដឹកដី ដឹកខ្សាច់ គ្រួស នៅក្នុងឃុំស្វាយជ្រំ ព្រែកតាកូវ ព្រែកលួង ក្នុងស្រុកខ្សាច់កណ្តាល ។ ដោយមានមតិលើកឡើងពីបញ្ហាប្រឈមផ្សេងៗមានដូចជាបញ្ហាខូចផ្លូវខ្លាំង ទឹកដកតាមដងផ្លូវ និងសំណូមពរដល់អាជីវករទាំងអស់ចូលរួមអនុវត្តមានដូចជា៖
1. ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍
2. ម្ចាស់ដេប៉ូត្រូវមានច្បាប់អាជីវកម្មត្រឹមត្រូវ
3. ម្ចាស់ដេប៉ូត្រូវពិនិត្យ ឡានរបស់ខ្លួនមុននឹងចេញដំណើរដោយមានការសម្អាតឡាន រក្សា និងគ្រប់គ្រងអាជីវកម្មរបស់ខ្លួនអោយបានត្រឹមត្រូវមិនអោយមានផលប៉ះពាល់ដល់សាធារណៈឡើង។
ជាលទ្ធផល៖ ប្រជាពលរដ្ឋជាអាជីវករប្រកបមុខរបរអាជីវកម្ម រ៉ែ ដឹកដី ដឹកខ្សាច់ គ្រួសទាំងអស់បានយល់ព្រមតាមសំណូមពររបស់ឯកឧត្តមអភិបាលរងខេត្តដោយចូលរួមគោរព និងអនុវត្ត។

kdn

Leave a Reply

Your email address will not be published.