ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំរុញឱ្យសាលាដំបូងទាំងអស់ដោះស្រាយសំណុំរឿងទាក់ទងនឹងសំបុត្រកំណើត

ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ នៅថ្ងៃទី២៤ខែមករា បានឲ្យដឹងថា ឯកឧត្តមបានប្រាប់ចៅក្រមគ្រប់សាលាដំបូងរាជធានីខេត្ត ត្រូវដោះស្រាយបណ្តឹងដែលពលរដ្ឋប្ដឹងឱ្យកែតម្រូវសំបុត្រកំណើតជាង៦ពាន់សំណុំរឿងឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤។

ជាមួយនឹងការជម្រុញឱ្យពន្លឿនឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ឱ្យដំណើរការនោះប្រកាន់ភ្ជាប់នូវគោលការណ៍ ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍។
ឯកឧត្តមបន្តថា ការពន្លឿនការដោះស្រាយលើបញ្ហាកែសំបុត្រកំណើត គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

kdn

Leave a Reply

Your email address will not be published.