ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តទុសេខ្សែភ្លើងឆាបឆេះឡានសេរីទំនើប១គ្រឿងតែសំណាងល្អម្ចាស់នឹងអ្នករួមដំណើររត់ចេញទាន់ដោយខូតខាតតែរថយន្ត

 

ឧត្តរមានជ័យ:ឡានសេរីទំនើប១គ្រឿងពណ៌ទឹកមាសម៉ាកលុចសុីសRX330ពាក់ស្លាកលេខ.បន្ទាយមានជ័យ.2B.8169ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញផ្សែងហ៊ុយសំពោងពេញមេឃខណ:ពេលដែលធ្វើដំណើរតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃ  ដែលហេតុការណ៏រថយន្តឆេះនេះដែរ បានកើតឡើងនៅវេលាម៉ោង៥ជាងនៅថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២៤លើផ្លូវជាតិលេខ៥៨ ស្ថិតនៅត្រង់ចំណុចក្នុងភូមិមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបង្កការភ្ភាក់ផ្អើលទៅដល់អ្មកភូមិជាច្រើននាក់ចេញមកជួយអន្តរាគមន៏ជួយពន្លត់យ៉ាងព្រោងព្រាត។

ប្រភពចេញពីកន្លែងកើតហេតុបានឱ្យដឹងនៅល្ងាចថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២៤ម្សិលមិញនេះថាមុនដំបូងឡើយគាត់បានឃើញឡាន១គ្រឿងធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុភូមិមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវបានឈប់អែបខាងស្តាំហើយភ្លើងកាន់តែឆេះខ្លាំងទៅៗតែម្តង។

បើយោងតាមម្ចាស់ឡានខាងលើបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរចេញពី ប្រទេសថៃ ខេត្តសុរិន្ទមកពីពិនិត្យជំងឺដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដឹកក្រុមគ្រួសារឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ តែមិនទាន់ដល់គោលដៅផងក៏ជួបរឿងអកុសល្យបែបនេះ។

ប្រភពពីម្ចាស់ឡានដដែលបានអះអាងបន្តថា ខណះពេលដែលគាត់បើកបររថយន្តរបស់គាត់មកដល់ចំណុចពាក់កណ្តាលផ្លូវត្រង់ចំណុចខាងលើក៏ស្រាប់តែឃើញឡានមានស្ថានភាពក្តៅហើយធំក្លិនផ្សែងភាយចេញពីតាបឡូឡានខាងមុខគាត់បានសង្ស័យថា អាចទុសេខ្សែភ្លើងណាមួយហើយ ភ្លាមៗនោះគាត់ក៏បានអែបខាងស្តាំឈប់ទៅម្ខាងផ្លូវ ដោយឲ្យក្រុមគ្រួសារគាត់ចុះពីលើរថយន្តសិនពីព្រោះថាមានផ្សែងហ៊ុយកាន់តែខ្លាំងទៅ ពេលនោះគាត់ក៏ឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយឃើញមិនស្រួលគាត់បានប្រញាប់ប្រញាល់បក់ដៃហៅឡានផ្សេងឲ្យគេជួយយកធុងប៉េត្រូសុំយកទឹកពីផ្ទះអ្នកភូមិ អស់ជាច្រើនធុនមកជះទឹកពន្លត់ទើបភ្លើងរលត់ទៅវិញ តែនេះពិតជាសំណាងល្អហើយដែលពុំមានបង្កការគ្រោះថ្នាក់ដល់មនុស្សគ្រាន់តែខូតខាតរថយន្តតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយកើតហេតុរួចបន្ទាប់ពីមានការជួយអន្តរាគមន៏ពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាឡានអ្នកធ្វើដំណើរតាមដងផ្លូវជួយយកទឹកមកជួយពន្លត់រួចរាល់ហើយនោះ ម្ចាស់ឡានលុចសុី៣៣០ខាងលើក៏បានហៅឡានគេឱ្យមកជួយសណ្តោងអូសទៅរកយានដ្ធានដើម្បីធ្វើការជួសជុលនៅថ្ងៃដដែលផងដែរ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.