ព័ត៌មានសន្តិសុខសង្គម

បើកការណូតបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់រត់គេចខ្លួនបាត់

ខេត្តសៀមរាប៖អ្នកបើកបរកាណូតម្នាក់បានស្លាប់និងអ្នកបើកកាណូតម្ខាងទៀតបានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៏ផ្លូវទឹកបុកគ្នារួចមក។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមអូប្រាំជាន់ ចុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្ត្រីស្រុកសូទ្រនិគមបានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះគឺរវាងការណូតម៉ាកកាវ៉ា សំបកស្មាច់បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់អ្នកបើកបរកាណូតម្នាក់ និងអ្នកបើកបរកាណូតម្នាក់ទៀតមិនដឹងគេចខ្លួនបាត់ទៅណាទេ។
ជនរងគ្រោះឈ្មោះរឿម ប៉ូ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់)។ ចំណែក ជនបង្កឈ្មោះព្រុំ ឆាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (រត់គេចខ្លួនបាត់)។
បើតាមមន្ត្រីបានអះអាងថាមូលហេតុបើកបរពេលងងឹត គ្មានភ្លើង ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ កាណូតបានយកទៅ រក្សាទុកប៉ុស្តិ៍នគរបាលកំពង់ឃ្លាំងដើម្បីរង់ចាំការដោះស្រាយ។

ដោយឡែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មជ្ឃដ្ឋានទូទៅបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៏នៅលើផ្លូវទឹកនេះកំរជួបមានបើសិនពិតជាសាហាវប្រហាក់ប្រហែលនិងផ្លូវគោកដែររវាងកាណូតបុកនិងកាណូត។តែបើកើតមានករណីកាណូតបុកគ្នាពេញទំហឹងមែនទែនបែបនេះគឺមិនមានគ្រោះថ្នាក់បាក់ដៃបាក់ជើងនោះទេ បើគ្រោះថ្នាក់គឺមានស្លាប់តែម្តងព្រោះវាខ្ទប់និងចុងដង្ហើមដាច់ខ្យល់ រួចខ្ទាតធ្លាក់ចូលទៅក្នុងទឹកថែមទៀត មិនមានអ្នកណាជួយអ្នកណាដឹកយកទៅពេទ្យទាន់ពេលវេលាបានទេ ទំរាំតែមានអ្នកដឹង។តែបើសិនជាគ្រោះថ្នាក់ចរាចរណ៏នៅលើគោកវិញឡាននិងម៉ូតូអាចមានអ្នកជួយដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបានគឺក្នុងទឹកនេះគ្រោះថ្នាក់ខ្លាំងណាស់។

kdn

Leave a Reply

Your email address will not be published.