ព័ត៌មានសន្តិសុខសង្គម

កម្មករប្រមូលសម្រាម ប្រទះឃើញ សាកសពក្មេងប្រុសម្នាក់ ក្នុងគំនរសំរាម

ខេត្តព្រះសីហនុ៖គួរឲ្យសង្វេកជាពន់ពេកខណៈកម្មករម្នាក់ប្រទះឃើញសាកសពក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ត្រូវបានស្លាប់នៅក្នុងគំនរសំរាម ទីលានចាក់សំរាមក្រុមហ៊ុន (KSWN)។
ហេតុការណ៏ប្រទះឃើញនេះ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីក្មេងប្រុសស្លាប់នេះគឺអាចមកតាមម្ដាយរបស់គេដែលធ្វើការជាអ្នកអនាម័យនៅក្នុងទីលានផ្ទុកសំរាមបណ្ដោះអាសន្ន របស់ក្រុមហ៊ុន KSWN នេះ។


តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថា ជនរងគ្រោះ អាចកំពុងរើសសំបកកំប៉ុងអេតចាយ ស្របពេល គ្រឿងចក្រ (សាស័រ) កំពុងធ្វើការចូកសំរាម ហើយទំនងជាត្រូវបានអ្នកបើកសាស័រមើលមិនទាន់ ចូកសំរាមចាក់លុបបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សក្នុងគំនរសំរាមនេះតែម្ដង។


ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មាន មិនទាន់បានរបាយការណ៍ពីអត្តសញ្ញាណជនរងគ្រោះ ច្បាស់លាស់ពីសមត្ថកិច្ចនៅឡើយទេ៕(ព័ត៌មានលំអិតផ្សាយបន្តនៅពេលក្រោយ)។

kdn

Leave a Reply

Your email address will not be published.