ព័ត៌មានសន្តិសុខសង្គម

បើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកបានកើតឡើង ដោយម៉ូតូបុកជាមួយនឹងរថយន្ត បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ខូចខាតរថយន្ត០១គ្រឿងនិង ម៉ូតូ០១គ្រឿង ។


ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទី នៅត្រង់ចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។


សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបររថយន្តមាន ឈ្មោះ អឿ សំអុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមណ្ឌលគីរី សង្កាត់ស្ពានមានជ័យ ក្រុងមនោរម្យ ខេត្តមណ្ឌលគីរី ដោយបើករថយន្តម៉ាក Camaray ពណ៌ប្រាក់ ផលិតឆ្នាំ 2000 ពាក់ផ្លាកលេខ 2A-8409 មណ្ឌលគីរី (ខូចខាតស្រាល) ។


ចំណែកជនរងគ្រោះមាន ឈ្មោះ នឿន នីគូ អាយុ១៥ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) ដោយបើកបរម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1HY-1846 ភ្នំពេញ (ខូចខាតធ្ងន់) មិនពាក់មួកសុវត្ថិភាព ។មូលហេតុគឺបណ្ដាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្ត។

kdn

Leave a Reply

Your email address will not be published.